សិស្សសាលាម្នាក់ បានស្លា.ប់ភ្លាមៗ ខណៈជិះម៉ូតូ ត្រូវបានរថយន្តកុងតឺន័រ បើកបុ..កពីក្រោយ - BNP

Breaking

Saturday, May 27, 2023

សិស្សសាលាម្នាក់ បានស្លា.ប់ភ្លាមៗ ខណៈជិះម៉ូតូ ត្រូវបានរថយន្តកុងតឺន័រ បើកបុ..កពីក្រោយ

ភ្នំពេញ៖  រន្ធត់ទាំងព្រឹកព្រលឹមរថយន្តធំសណ្ដោងទូកុងទីន័របុកជាមួយម៉ូតូកិនសិស្សសាលាម្នាក់ស្លាប់យ៉ាងរន្ធត់​ ។

 

ហេតុការនេះកេីតឡេីងនៅលេីផ្លូវវេងស្រេងមុខផ្សារកាណាសុីធី​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​  វវេលាម៉ោង៦នឹង៤៣នាទីព្រឹក ថ្ងៃ​ទី២៧​ ខែឧសភា​ ឆ្នាំ២០២៣។ 


ជនរងគ្រោះឈ្មោះឆាន់ តុលា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរជាសិស្សស្នាក់នៅភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ មានស្រុកកំណេីតនៅខេត្តកំពត។ 


មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខកំពត1A-9922 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3E-1254 ធ្វេីដំណេីរមកពីក្រោយយ៉ាងលឿនហើយជ្រុលទៅបុកកិនអូសជនរងគ្រោប្រហែល២០ម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុយ៉ាងអាណោចអាធ័ម។


ប្រជាពលរដ្ឋចាប់តៃកុងឡានបង្កហេតុប្រគល់ជូនសមត្ថកិច្ច  សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី។ 


ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើការទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញការិយាល័យច្រើននគរបាលផ្លូវគោកចុះមកធ្វើការវាស់វែងយករថយន្តបង្ករនឹងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕







 

No comments:

Post a Comment

Pages