អាវុធហត្ថបញ្ជូនជនសង្ស័យ០៣នាក់រួមនឹងវត្ថុតាងមួយចំនួនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀននៅក្រុងព្រះសីហនុ.! - BNP

Breaking

Monday, May 29, 2023

អាវុធហត្ថបញ្ជូនជនសង្ស័យ០៣នាក់រួមនឹងវត្ថុតាងមួយចំនួនទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀននៅក្រុងព្រះសីហនុ.!

ជនសង្ស័យ០៣នាក់រួមនឹងវត្ថុតាងមួយចំនួនត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជូនទៅតុលាការ កាលពីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅចំណុចរំដួលជើងភ្នំ ស្ថិតភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ។


ជនសង្ស័យ ចំនួន០៣នាក់

១/ ឈ្មោះ ពេជ្រ ឆាយា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករនេសាទ មានទីលំនៅបច្ចុប្បន្នក្រុមទី៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។


២/ ឈ្មោះ ហ៊ន សុខកាន់ ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នក្រុមទី៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។


៣/ ឈ្មោះ លឹម តែវ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង មានទីលំនៅបច្ចុប្បន្នក្រុមទី២២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។


+ ចាប់ដកហូតវត្ថុតាងរួមមាន÷

  - ម្សៅសថ្លា ចំនួន ២៤កញ្ចប់

  - ជញ្ជីងថ្លឹង ចំនួន ០១

  - ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង

  - ដបជក់ ចំនួន ០២

  - ដែកកេះ ចំនួន ០២

  - កំប៉ុងហ្គាស ចំនួន ០១

  - លុយខ្មែរ ចំនួន ១០០,០០០រៀល។


សមត្ថកិច្ចកជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្ត បានឱ្យដឹង នៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២៣ថា ក្រោមការ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ  បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ចំនួន០៣នាក់រួមនឹងវត្ថុតាងមួយចំនួន ទៅសាសាលាដំបូងខេត្ត ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។





 

No comments:

Post a Comment

Pages