ក្មួយម្ចាស់ផ្ទះ នំាបក្សពួកមកគាស់ផ្ទះមីង ចូលលួចយកគ្រឿងអល័ង្ការ និងលុយកាក់អស់គ្មានសល់ - BNP

Breaking

Saturday, May 13, 2023

ក្មួយម្ចាស់ផ្ទះ នំាបក្សពួកមកគាស់ផ្ទះមីង ចូលលួចយកគ្រឿងអល័ង្ការ និងលុយកាក់អស់គ្មានសល់

ខេត្តបាត់ដំបង ៖ កាលពីរសៀលថ្ងៃ ១១ ឧសភា ឆ្នំា២០២៣នេះ បុរស០២នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន  ក្រោយពីជាប់សង្ស័យថា ជនទាំង០២នាក់បានធ្វើសកម្មភាពគាស់ផ្ទះមន្ត្រីនគរបាលម្នាក់ ចូលលួចយកគ្រឿងអល័ង្ការ និងលុយកាក់អស់គ្មានសល់ កាលពីជាង១០ថ្ងៃមុន នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខណៈម្ចាស់មិនបានស្នាក់នៅ។

   ជនសង្ស័យទាំង០២នាក់ ម្នាក់ឈ្មោះ វ៉ាន់ សំណាង អាយុ២២ឆ្នាំ (ក្មួយម្ចាស់ផ្ទះ) និង ម្នាក់ទៀតឈ្មោះ សែន សុផុន អាយុ៣៣ឆ្នាំ ពួកគេរស់នៅក្បែរផ្ទះជនរងគ្រោះនេះ រីឯម្ចាស់ផ្ទះរងគ្រោះឈ្មោះ ញឹក សុជាតា ស្រីអាយុ២៨ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាលនៅអធិការស្រុកសំពៅលូន។

   

ករណីគាស់ទម្លុះទម្លាយលំនៅឋាននេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៨ មេសា នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ផ្ទះឈ្មោះ ញឹក សុជាតា ស្រីអាយុ២៨ឆ្នាំ មានមុខរបរជាមន្ត្រីនគរបាល ។ អំពើចោរកម្មនេះ បានបង្កឡើងដោយជនមិនស្គាល់មុខ ដែលពួកគេបានធ្វើសកម្មភាព នៅពេលម្ចាស់ផ្ទះបិទទ្វារចាក់សោទុកចោល រួចចេញទៅបាត់ដំបង រហូតត្រឡប់មកពីបាត់ដំបងវិញ ទើបបានដឹងថា មានចោរគាស់ផ្ទះចូលលួចទ្រព្យសម្បត្តិអស់គ្មានសល់។

ជនសង្ស័យទាំង០២នាក់ ដែលមានម្នាក់ឈ្មោះ វ៉ាន់ សំណាង ត្រូវជាក្មួយម្ចាស់ផ្ទះផង បាននាំគ្នាទៅគាស់ជញ្ជាំងផ្ទះជនរងគ្រោះ រួចចូលលួចអស់គ្មានសល់គ្រឿងអលង្ការ និងប្រាក់មួយចំនួនផង នៅពេលម្ចាស់ផ្ទះជាប់រវល់ទៅបាត់ដំបង។ ម្ចាស់ផ្ទះបានដឹងរឿងនេះ នៅពេលត្រឡប់មកពីបាត់ដំបងវិញ ហើយក៏ប្ដឹងទៅសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ជនសង្ស័យចំនួន០២នាក់ ដែលនៅផ្ទះក្បែរគ្នា។

សមត្ថកិច្ច ទ្រព្យសម្បត្តិដែលជនរងគ្រោះបាត់បង់រួមមាន៖ ខ្សែ.កប្លាទីន០១ខ្សែ, ចិញ្ចៀនប្លាទីន០១វង់ កងដៃប្លាទីន០៧វង់ និងប្រាក់ថៃចំនួន២ម៉ឺនបាត ។ គ្រឿងអល័ង្ការ និង ប្រាក់ទាំងនេះ ត្រូវជនរងគ្រោះទុកនៅក្នុងកាបូប។ 

វត្ថុតាងដែលដកហូតបានពីជនសង្ស័យមាន៖ ខ្សែកប្លាទីនពណ៌.សមានដាំត្បូង០១ខ្សែ និងចិញ្ចៀនប្លាទីនមានដាំត្បូង០១វង់។ ជនដៃដល់បានគាស់ជញ្ជាំងផ្ទះខាងក្រោយចូលលួចគ្រឿងទ្រព្យសម្បត្តិ ពេលម្ចាស់ផ្ទះចាកចេញផុត។

ជនសង្ស័យទាំង០២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះចូលលួចគ្រឿងអល័ង្ការ និង ប្រាក់ចំនួន២ម៉ឺនបាតរបស់ជនរងគ្រោះមែន ៕






 

No comments:

Post a Comment

Pages