ជន​សង្ស័យ​ម្នាក់ក្នុងចំណោម២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីជិះម៉ូតូឆក់ទូរសព្ទ័ដៃ - BNP

Breaking

Tuesday, April 18, 2023

ជន​សង្ស័យ​ម្នាក់ក្នុងចំណោម២នាក់ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីជិះម៉ូតូឆក់ទូរសព្ទ័ដៃ


 នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទី​នៅ​ចំណុចផ្លូវ១៧៨ ភូមិ៩ សង្កាត់​ជយ័ជំនះ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ជយ័ជំនះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០២នាក់ ពាក់ព័ន្ធករណីជិះម៉ូតូឆក់ទូរសព្ទ័ដៃ។ ជនរងគ្រោះឈ្មោះ DAAk HAHNARGES ភេទស្រី អាយុ ៣៨ ឆ្នាំ សញ្ធិត អ៊ុីរ៉ង ស្នាក់នៅ Grand Eleration Hotel ផ្លូវ សុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។


ជនសង្ស័យ​ចំនួន០២នាក់៖

១-ឈ្មោះ​  រ៉ា យូហេង ភេទ​ប្រុស​ អាយុ២៣ឆ្នាំ​ ជនជនជាតិ ខ្មែរមុខរប មិនពិតប្រាកដ ស្នាក់នៅ មិនពិតប្រាកដ (ឃាត់ខ្លួន)។

២- ឈ្មោះ ចយ ភេទ ប្រុស អាយុ ប្រហែល ២៣ ឆ្នាំ មុខរបនិងស្នាក់នៅ មិនពិតប្រាកដ (គេចខ្លួន)។


វត្ថុតាងរួមមាន៖ ទូរសព្ទ័ដៃម៉ាក iPhone១៣ប្រូ ពណ៌ បៃតង។ ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះ តាមការស្នើសុំ, ម៉ូតូម៉ាក NEX  ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ ១HQ-1100 ជារបស់ជនសង្ស័យ។


បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ជយ័ជំនះ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕


No comments:

Post a Comment

Pages