រថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាសមួយគ្រឿង បានក្រឡាប់ផ្ងាជេីង រងការខូចខាត សំណាងមិនផ្ទុះ - BNP

Breaking

Friday, April 7, 2023

រថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាសមួយគ្រឿង បានក្រឡាប់ផ្ងាជេីង រងការខូចខាត សំណាងមិនផ្ទុះ

ភ្នំពេញ៖  កាលពី ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ រថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាសមួយគ្រឿងបានក្រឡាប់ផ្ងាជេីងរងការខូចខាតសំណាងមិនផ្ទុះខណៈកំពុងបេីកបរហេីយបួងចង្កូតគេចពីរថយន្តមួយគ្រឿងទៀត នៅចំណុចរង្វង់មូលផ្លូវល្បឿនលឿននិងផ្លូវឈ្នះ ឈ្នះ ស្ថិតក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

មុនពេលកេីតហេតុគេបានឃេីញរថយន្តកុងតឺន័រសណ្តោងស៊ីទែនហ្គាស ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3E 0584 ធ្វេីដំណេីរតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចរង្វង់មូលស្រាប់តែមានរថយន្តមួយគ្រឿងធ្វេីដំណេីរចុះពីផ្លូវល្បឿនលឿនធ្វេីឲ្យរថយន្តកុងតឺន័រចាប់ហ្វ្រាងបួងបង្កូតក៏ក្រឡាប់ផ្ងាជេីង សំណាងមិនធ្លាយហ្គាសផ្ទុះ ចំណែករថយន្តមួយគ្រឿងទៀតបន្តទៅមុខបាត់។ 

សមត្ថកិច្ចចុះទៅដល់កន្លែងកេីតហេតុដោយសារតែខូចខាតផ្លូវល្បឿនលឿនក៏ប្រគល់ឲ្យក្រុមហ៊ុនផ្លូវល្បឿនលឿនដេីម្បីដោះស្រាយគ្នា៕







 

No comments:

Post a Comment

Pages