លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ មហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ - BNP

Breaking

Monday, April 3, 2023

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ មហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ មហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ នារសៀលថ្ងៃអាទិត្យ ១២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ។


មហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ ត្រូវជាម្តាយបង្កើត លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានទទួលមរណភាព កាលពីវេលាម៉ោង ២៖២២រសៀល កាលពីថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។


ពិធីបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា ក្នុងបូរីភ្នំពេញថ្មី ផ្ទះលេខ ១៥បេ ផ្លូវ ០៤ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


លោកជំទាវក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា ស៊ុយ ស៊ុំម៉ាឡៃ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





 

No comments:

Post a Comment

Pages