រដ្ឋបាលខេត្តកណ្តាលបង្ហាញសកម្មភាព កងកម្លាំង ពាក់ព័ន្ធជួយជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋពីការបាក់ស្រុតផ្ទះដោយសារការបាក់ច្រាំងទន្លេបាសាក់ - BNP

Breaking

Tuesday, April 25, 2023

រដ្ឋបាលខេត្តកណ្តាលបង្ហាញសកម្មភាព កងកម្លាំង ពាក់ព័ន្ធជួយជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋពីការបាក់ស្រុតផ្ទះដោយសារការបាក់ច្រាំងទន្លេបាសាក់

រដ្ឋបាលខេត្តកណ្តាលបង្ហាញសកម្មភាព កងកម្លាំងនគរបាល សហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ និងគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយរង់ចាំសង្គ្រោះ បានបន្តជួយជញ្ជូនសម្ភារ និងជម្លៀសប្រជាពលរដ្ឋទៅកន្លែងដែលមានសុវត្ថិភាព ជួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ស្របតាមផ្លូវជាតិលេខ២១ ស្ថិតនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល នៅល្ងាចថ្ងៃ ទី២៤ ខែមេសា ឆ្នាំ២០២៣។ 

ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានឱ្យដឹងថា ការបាក់ច្រាំងទន្លេបាសាក់ ស្ថិតនៅផ្សារស្អាងខាងជើងនេះ បានបណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៤០ខ្នងផ្ទះ ស្មើរនឹង២១ គ្រួសារ រងផលប៉ះពាល់ ក្នុងនោះផ្ទះដែលរលំទាំងស្រុងមានចំនួន ០២ខ្នងផ្ទះ ផ្ទះដែលប៉ះពាល់ធ្ងន់ធ្ងរមានចំនួន ២៨ខ្នងផ្ទះ និងផ្ទះដែលប៉ះពាល់ស្រាលមានចំនួន ១០ខ្នងផ្ទះ ហើយក្នុងហេតុការណ៍បាក់ស្រុតច្រាំងនេះដែរមិនបណ្ដាលឱ្យមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ ៕










 

No comments:

Post a Comment

Pages