ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ធ្វើដំណើរដល់ម៉ាឡេស៊ីហើយ - BNP

Breaking

Thursday, April 6, 2023

ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ធ្វើដំណើរដល់ម៉ាឡេស៊ីហើយ

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC ដឹកនាំក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ ធ្វើដំណើរដល់ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីហើយ កាលពីព្រឹកព្រលឹមថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ (ម៉ោងនៅម៉ាឡេស៊ី) ដោយទទួលបានការស្វាគមន៍ដោយផ្ទាល់ពីឯកឧត្តម អ៊ុក ចាន់ដារ៉ា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី រួមជាមួយលោក Datuk Mohd Nasir ប្រធានបេសកជន និងជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណៈកម្មាធិការជាតិអូឡាំពិកម៉ាឡេស៊ី។ 


ព្រះអគ្គិជ័យកីឡា ត្រូវបានតម្កល់ទុកនៅស្ថានទូតកម្ពុជា នាទីក្រុងគូឡាឡាំពួរ សម្រាប់ពិធីដង្ហែផ្លូវការដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្រោយពីទទួលបានជោគជ័យជាបន្ដបន្ទាប់ ក្នុងពិធីដង្ហែនៅប្រទេសវៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និងទីម័រខាងកើត






 

No comments:

Post a Comment

Pages