ក្រពើភ្នំដែលជាសត្វកម្របំផុតក្នុងពិភពលោក ១ក្បាល ទម្ងន់ ៣.៥គីឡូក្រាម ប្រវែង ១.១៥ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋរក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង - BNP

Breaking

Friday, April 28, 2023

ក្រពើភ្នំដែលជាសត្វកម្របំផុតក្នុងពិភពលោក ១ក្បាល ទម្ងន់ ៣.៥គីឡូក្រាម ប្រវែង ១.១៥ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋរក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង

ក្រពើភ្នំដែលជាសត្វកម្របំផុតក្នុងពិភពលោក ១ក្បាល ទម្ងន់ ៣.៥គីឡូក្រាម ប្រវែង ១.១៥ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋរក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ប្រទះឃើញ និងយកមកប្រគល់ជូនមន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន។


ក្រោយពីបានពិនិត្យដោយសហការជាមួយមន្រ្តីជំនាញរបស់អង្គការសត្វព្រៃនិងរុក្ខជាតិ អន្តរជាតិ Fauna and Flora International ឃើញថាក្រពើភ្នំខាងលើ គឺជាក្រពើធម្មជាតិ មិនមែនជាក្រពើដែលអង្គការធ្លាប់បានលែងនោះទេ។ 


មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងអង្គការ Fauna and Flora International បានយកក្រពើភ្នំខាងលើ ទៅលែងនៅទីជម្រកធម្មជាតិវិញ និងសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានយល់ពីតម្លៃនៃសត្វក្រពើភ្នំ ដែលជាសត្វកម្រលើពិភពលោក និងកំពុងមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជាផងដែរ។ 


តំបន់ជួរភ្នំក្រវាញ ក្នុងប្រទេសកម្ពុជា បានផ្តល់ជាទីជម្រកយ៉ាងល្អ សម្រាប់ការរស់រានរបស់សត្វក្រពើភ្នំ ចាប់ពីតំបន់អូរសោម ក្នុងខេត្តពោធិ៍សាត់ រហូតដល់តំបន់ឆាយរាបនៃប្រព័ន្ធព្រែកកំពង់សោម ស្រុកស្រែអំបិល ខេត្តកោះកុង៕







 

No comments:

Post a Comment

Pages