សម្តេចកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងទិវាខួបអនុស្សាវរីយ៍លើកទី ១៣៧ ទិវាពលកម្មអន្តរជាតិ១ ឧសភា ២០២៣ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ និងការងារ” នៅខេត្តស្វាយរៀង - BNP

Breaking

Saturday, April 29, 2023

សម្តេចកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងទិវាខួបអនុស្សាវរីយ៍លើកទី ១៣៧ ទិវាពលកម្មអន្តរជាតិ១ ឧសភា ២០២៣ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ និងការងារ” នៅខេត្តស្វាយរៀង

សម្តេចកិត្តិសង្គហបណ្ឌតិ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជួបសំណេះ សំណាលជាមួយ កម្មករ កម្មការិនី ចំនួន ២.០០០នាក់ នាឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ១ ឧសភា ២០២៣នេះ ខួបអនុស្សាវរីយ៍លើកទី ១៣៧ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ និងការងារ” នៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ១០កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣។


ថ្លែងក្នុងឱកាសនោះ សម្តេចបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ពី សម្តេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរ យកចិត្ត ទុកដាក់ គ្រប់បែបយ៉ាង ជាពិសេស ដល់បងប្អូន កម្មករ កម្មការិនីដែលបម្រើនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ដែលបានចូលរួមក្នុងព្រឹកនេះ ។


សម្តេច បានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយ ប្រទេសដែលរាំរ៉ៃដោយសារសង្គ្រាម មកជាប្រទេស មានការរីកចម្រើន និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ និងបានអនុញ្ញាតិឲ្យកម្ពុជាអាចរៀបចំព្រឹត្តិការស៊ីហ្គេម ដែលប្រជាពលរដ្ឋខ្មែរបានទន្ទឹងរង់ចាំ អស់រយៈពេល ៦៤ឆ្នាំមកហើយ ក្រោមម្លប់នៃសុខសន្តិភាព ។ 


សម្តេចក៏បានផ្តាំផ្ញើរដល់ អ្នកចូលរួមក្នុងពិធីទាំងអស់ ត្រូវ ៖

១. ចូលរួមចំណែកថែរក្សាសុខសន្តិភាព ដើម្បីទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកការអភិវឌ្ឍន៍ជាតិ

២. និយោជកត្រូវគោរពច្បាប់ការងារ គោរពពេលវេលា ចំណែកឯនិយោជិតមិនត្រូវបង្ករបញ្ហានៅក្នុងរោងចក្រនោះទេ

៣. សូមបងប្អូនទាំងអស់គ្នា អញ្ជើញទៅបោះឆ្នោតទាំងអស់ ដើម្បីរក្សាការងារ និងរួមចំណែកដល់ការអភិវឌ្ឍន៍។


សម្រាប់អ្នកចូលរួមចំនួន ២.០០០នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង ១ និងថវិកា ៤ម៉ឺនរៀល ៕







 

No comments:

Post a Comment

Pages