អតីតអ្នកគាំទ្រគណបក្សប្រឆាំង​និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូប បានវិលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា - BNP

Breaking

Saturday, April 22, 2023

អតីតអ្នកគាំទ្រគណបក្សប្រឆាំង​និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូប បានវិលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានទៅកាន់ខេត្តស្វាយរៀងដើម្បីណែនាំបងប្អូនដែលជាមន្រ្តីជាន់ខ្ពស់មកពីគណបក្សភ្លើងទៀនចំនួន ៨ នាក់ ដែលបានស្ម័គ្រចិត្តវិលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន ហើយឯកឧត្តមបណ្ឌិត ដួង តារា ក៏ប្រគល់ជូនទៅ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនខេត្តស្វាយរៀង ដើម្បីបន្តគ្រប់គ្រងដឹកនាំក្រុមការងារ។


ឯកឧត្តមបណ្ឌិត ដួង​ តារា បានថ្លែងអំណរអរគុណទៅដល់ ឯកឧត្តមប្រធាន និងមន្រ្តីគណបក្សខេត្តស្វាយរៀងទាំងអស់ដែលបានយកចិត្តទុកដាក់សហការទទួលបងប្អូនដោយក្តីសោមនស្សរីករាយនិងស្និទ្ធស្នាលបំផុត។


ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ដួង តារា រីករាយជាមួយក្តីស្រឡាញ់អស់ពីបេះដូងដែលបានទទួលបងប្អូនទាំង ៨ នាក់ ជាមន្រ្តីជាន់ខ្ពស់ នៃគណបក្សភ្លើងទៀនសម្រេចចិត្តវិលមករួមរស់ជាមួយមហាគ្រួសារគណបក្សប្រជាជន ក្រោមម្លប់ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។


អ្នកទាំងនោះរួមមាន៖

*១. លោក រ័ត្ន ចំរើន (អតីតអនុប្រធានគណបក្សប្រឆាំងខេត្ត និងធ្លាប់ជាប្រធានគណបក្សភ្លើងទៀន នៅប្រទេសដាណឺម៉ាក បច្ចុប្បន្នអនុប្រធានគណបក្សភ្លើងទៀនខេត្តស្វាយរៀង)

*២. លោក វ៉ាន់ សឿន (ជាអនុប្រធានបក្សភ្លើងទៀន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង)

*៣. លោក ប៊ិន សាវឿន (អតីតជាសមាជិកប្រតិបត្តិស្រុករមាសហែកគណភ្លើងទៀន ខេត្តស្វាយរៀង)

*៤. លោកស្រី សេក សោភ័ណ្ឌ (បេក្ខភាពលេខរៀងទី៤ ឃុំកំពង់ចម្លងគណបក្សភ្លើងទាន ខេត្តស្វាយរៀង)

*៥. លោក ខាត់  វណ្ណី (អនុប្រធានភ្លើងទៀនស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង)

*៦. លោក ម៉ៅ វី (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំសំយោង ស្វាយរៀង ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង)

*៧. លោក យុង  យឿន (ប្រតិបត្តិបេក្ខភាពលេខ១ភ្លើងទៀន ឃុំព្រៃធំ ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង)

*៨. លោក កើត សារឿន  (ប្រតិបត្តិបេក្ខភាពលេខ១ ភ្លើងទៀន ឃុំថ្មី ក៏ជាសមាជិកអចិន្រ្តៃស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង)


បន្ថែមពីលើនេះទៀត លោក គង់ ហ៊ុនធារិទ្ធ អតីតនាយកខុទ្ទកាល័យរបស់គណបក្សចំនួន៣មកហើយគឺគណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្សរាស្ត្រនិយម និងគណបក្សសង្គ្រោះជាតិ គឺលោកដឹងច្បាប់ថា គ្មានគណបក្សណាដែលមានសមត្ថភាពដឹកនាំប្រទេសបានដូចគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលមានសមត្ថភាពបរិបូរណ៌ក្នុងការដឹងនាំប្រទេស។


ហើយលោកក៏បានអំពាវនាវឱ្យបងប្អូនគណបក្សប្រឆាំងទាំងអស់ សូមមានការភ្ញាក់រលឹក ចូលរួមជាមួយគណបក្សប្រជាកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានមេដឹកនាំច្បាស់លាស់។


ក្នុងឱកាសដ៏សែនរីករាយនោះ ឯកឧត្តមបណ្ឌិត ដួង តារា បានមានមតិសំណេះសំណាលស្វាគមន៍សមាជិកដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនោះ ហើយឯកឧត្តមបណ្ឌិត ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនមន្ត្រីជាន់ខ្ពស់ទាំង ៨ នាក់ ដែលជាអតីតគណបក្សប្រឆាំងខេត្តស្វាយរៀង។


សមាជិកទាំងអស់ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក​ ឯកឧត្តមបណ្ឌិត បានលើកទឹកចិត្តសូមឱ្យបងប្អូនខិតខំបន្តទៀត ដើម្បីគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតនាពេលពេលខាមុខនេះ។


អតីតបងប្អូនធ្លាប់មាននិន្នាការប្រឆាំងទាំងនេះបានដឹកនាំក្រុមជាសមាជិកមួយចំនួនបានគោរពស្នើសុំដោយក្តីសណ្តាសប្រណីពីសម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី។


ឆ្លើយតបទៅតាមសំណូមពររបស់បងប្អូន ឯកឧត្តមបណ្ឌិត ដួង តារា បានស្វាគមន៍ និងថ្លែងអំណរអរគុណ ដោយក្តីស្រឡាញ់ពេញបេះដូង លោកបន្តថា៖ សំណើររបស់បងប្អូន គឺជាសកម្មភាព ភ្ញាក់រលឹកទាន់ពេលពេលវេលាដែរបានវិលត្រឡបមករួមរស់ជាមួយជីវភាពនយោបាយដ៍ល្អរបស់គណៈបក្សប្រជាជនកម្ពុជា៕








 

No comments:

Post a Comment

Pages