ឃា-តក-ស-ម្លា-ប់-កាត់ក្បាលនារីម្នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅខេត្តព្រះវិហារ, ពេលចាប់ខ្លួនជនដៃដល់កំពុងលេបថ្នាំ-ស-ម្លា-ប់-ខ្លួន - BNP

Breaking

Friday, April 21, 2023

ឃា-តក-ស-ម្លា-ប់-កាត់ក្បាលនារីម្នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវកម្លាំងនគរបាលចាប់ខ្លួន នៅខេត្តព្រះវិហារ, ពេលចាប់ខ្លួនជនដៃដល់កំពុងលេបថ្នាំ-ស-ម្លា-ប់-ខ្លួន

(ភ្នំពេញ)៖ ឃា-ត-ក-ដៃឆៅស-ម្លា-ប់-កាត់ក្បាលនារីម្នាក់ ក្នុងបន្ទប់ជួលនៅក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបាន នៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។


សេចក្ដីរាយការណ៍ដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ បានអះអាងថា ជនដៃដល់ដែលសម្លាប់ស្ដ្រីបុគ្គលិកកាស៉ីណូនេះ ត្រូវចាប់ខ្លួនបានស្រុកឆែប ខេត្តព្រះវិហារ។


ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា មុនពេលសមត្ថកិច្ចចាប់ខ្លួន ជនដៃដល់កំពុងសំងំនៅក្នុងផ្ទះសំណាក់មួយកន្លែង ហើយបាន-លេប-ថ្នាំ-ស-ម្លា-ប់-ខ្លួន។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ហើយមិនទាន់អាចសួរនាំបានឡើយ ដោយស្ថិតក្នុងស្ថានភាពសង្គ្រោះ-ប-ន្ទា-ន់។


សូមរំលឹកថា ស្ត្រីម្នាក់ជាបុគ្គលបម្រើការងារនៅកាស៊ីណូ DYNASTY ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានជនដៃដល់ស-ម្លា-ប់-ដោយកាត់ក្បាលចេញពីខ្លួន។


ករណីឃាត-កម្ម-នេះបានកើតឡើងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ស្ថ្ថិតចំណុចបន្ទប់ជួលផ្លូវកំពង់ស្ពាន ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា សាកសពជនរងគ្រោះមានឈ្មោះ ម៉ន ស្រីម៉ី អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ DYNASTY មានស្រុកកំណើតនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។







 

No comments:

Post a Comment

Pages