មើលមុខចោរទាំង៣នាក់ ស្អាត តែគំនិតអន់ លួចបានទូរស័ព្ទមួយមិនគ្រប់ទេ ថែមដល់១៥គ្រឿង - BNP

Breaking

Tuesday, April 18, 2023

មើលមុខចោរទាំង៣នាក់ ស្អាត តែគំនិតអន់ លួចបានទូរស័ព្ទមួយមិនគ្រប់ទេ ថែមដល់១៥គ្រឿង

ភ្នំពេញ៖  ករណីឃាត់ខ្លួនជនសង្ស័យនេះ បានធ្វេីឡេីង កាលពី រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ចំណុចក្នុងបរិវេណវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

  ជនសង្ស័យទី១-ឈ្មោះ កែវ សីហា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២  ខណ្ឌទួលគោក (ឃាត់ខ្លួន)

ទី២-ឈ្មោះ ជា សាវិន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី មានទីលំនៅបច្ចុប្បន្នផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (ឃាត់ខ្លួន)

ទី៣-ឈ្មោះ រាជ បូរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន មានទីលំនៅបច្ចុប្បន្នផ្ទះជួលភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក (ឃាត់ខ្លួន)។

សមត្ថកិច្ចបានដកហូតវត្ថុតាងដកហូតរួមមាន៖ ទូរស័ព្ទដៃ១៥ គ្រឿង(ម៉ាក IphoneX ចំនួន៤គ្រឿ, ម៉ាក IphoneXs max ចំនួន១គ្រឿង, ម៉ាក Iphone11 ចំនួន ៤គ្រឿង, ម៉ាក Iphone 8Plus ចំនួន ១គ្រឿង, ម៉ាក Realme ចំនួន ២គ្រឿង, ម៉ាក Vivo ចំនួន ១គ្រឿង, ម៉ាក ZERO ចំនួន ១គ្រឿង, ម៉ាក Oppo ចំនួន ១គ្រឿង។

មុនពេលកើតហេតុពួកគេបានឃើញបុរស ៣នាក់ អាយុប្រហែលជាង ២០ឆ្នាំ មកបន្លំធ្វើជាលេងបាញ់ទឹក និងប៉ាតម្សៅទៅលើនារីៗ និងបុរស រួចក៏បានឆ្លៀតឱកាសហូតយកទូរស័ព្ទ និងខ្សែរក រួមទាំងលុយមួយចំនួនទៀតពីជនរងគ្រោះ។ ស្រាប់តែមួយសន្ទុះ ក្រោយមកជនរងគ្រោះជាច្រើននាក់មានទាំងបុរសនិងនារី ក៏នាំគ្នាទៅកន្លែងទីស្នាក់ការសុំប្រកាសដើម្បីស្វែងរកសម្ភារ និងឱ្យបងប្អូនដែលមកលេងក្នុងបរិវេណវត្តភ្នំប្រុងប្រយ័ត្នទាំងអស់គ្នា ពីព្រោះមានជនខិលខូចមួយក្រុមបន្លំធ្វេីសកម្មភាពលួចផងដែរ។ 

កម្លាំងសមត្ថកិច្ចប្រចាំការនៅក្នុងបរិវេណវត្តភ្នំក៏បានដើល្បាត ក៏ប្រទះឃើញ បុរសជាជនសង្ស័យទាំង៣នាក់នោះ កាន់កាបូបមួយ ហើយកំពុងតែអង្គុយរាប់ទូរសព្ទ ភ្លាមនោះសមត្ថកិច្ចក៏ចូលទៅឃាត់រួចពិនិត្យទៅឃើញមានខ្សែរក ទូរសព្ទ១៥គ្រឿង រួមទាំងលុយមួយចំនួនទៀតផងដែរ។

ជនសង្ស័យរួមជាមួយវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ៕



 

No comments:

Post a Comment

Pages