សម្តេចតេជោ គឺជាទេវតារស់ នាពេលបច្ចុប្បន្ន ដែលជួយឲ្យប្រជាជនកម្ពុជា រស់នៅក្នុងប្រទេសមានសន្តិភាព និងការអភិវឌ្ឍ - BNP

Breaking

Monday, April 10, 2023

សម្តេចតេជោ គឺជាទេវតារស់ នាពេលបច្ចុប្បន្ន ដែលជួយឲ្យប្រជាជនកម្ពុជា រស់នៅក្នុងប្រទេសមានសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ ៖ លោកបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានមានប្រសាសន៍ថា សម្តេចតេជោ គឺជាទេវតារស់នាពេលបច្ចុប្បន្ន ដែលបានជួយសង្រ្គោះប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ឲ្យរស់នៅក្រោមសុខសន្តិភាព និងមានការអភិវឌ្ឍ។ 

លោកបានបញ្ជាក់ថា សុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា គឺសម្តេចបានយកជីវិតទៅប្តូរ។ ក្នុងន័យនេះ លោកបានអំពាវនាវ ឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសុខសន្តិភាព ដើម្បីឲ្យប្រទេសកម្ពុជា បន្តការអភិវឌ្ឍរីកចម្រើនជាបន្តថែមទៀត។ 

ការថ្លែងបែបនេះ លោក លី សាម៉េត បានលើកឡើងក្នុងពិធីប្រកាសសាខាគណបក្សប្រជាជនកម្ពុជា ចល័យតាមមូលដ្ឋាន ភ.ព.ព.ស និងបញ្ចូលសមាជិកបក្សថ្មី ការសំណេះសំណាលជាមួយសមាជិកបក្ស នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី បានស្វាគមន៍ចំពោះសមាជិកថ្មី ដែលបានសម្រេចចិត្តចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំ និងមានសមត្ថភាព និងធនធានមនុស្សគ្រប់គ្រាន់ ក្នុងការដឹកនាំប្រទេសកម្ពុជា។

លោក ដួង តារា ក៏បានមានប្រសាសន៍ថា ណែនាំដល់សមាជិកគណបក្សប្រជាជកម្ពុជា ត្រូវត្រៀមឯកសារ ឲ្យបានគ្របគ្រាន់ សម្រាប់ការបោះឆ្នោត នៅខែកក្កដាខាងមុខ និងគួរណែនាំអ្នកមិនទាន់សម្រេចចិត្ត ចូលគណបក្សនយោបាយណានោះ សូមចូលជាមួយគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា មានសមាជិក នៅទូទាំងរាជធានីភ្នំពេញ ជាង៧០ម៉ឺននាក់ និងជាង៦លាននាក់ នៅទូទាំងប្រទេស។

លោក នួន ផារ័ត្ន បានលើកឡើងដែរថា ការចូលរួមជាសមាជិក របស់គណបក្សនយោបាយណាមួយនោះ ត្រូវស្វែងយល់ឲ្យបានច្បាស់ ពីប្រវត្តិរបស់គណបក្ស គោលនយោបាយ មេដឹកនាំ ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់របស់គណបក្ស នេះទើបជាការសម្រេចចិត្តដ៏ត្រឹមត្រូវ សម្រាប់ខ្លួនឯងផ្ទាល់ និងប្រទេសជាតិ៕

ដកស្រង់​ប្រភព៖​ CNC








 

No comments:

Post a Comment

Pages