ស្ទាក់ចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលព្យាយាមជិះម៉ូតូគេចចេញពីគោលដៅត្រួតពិនិត្យ និងឆែកឆេររកឃើញសង្ស័យថ្នាំញៀន ជាប្រភេទថ្នាំក្រវី ចំនួន៧៥កញ្ចប់តូច - BNP

Breaking

Friday, March 3, 2023

ស្ទាក់ចាប់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលព្យាយាមជិះម៉ូតូគេចចេញពីគោលដៅត្រួតពិនិត្យ និងឆែកឆេររកឃើញសង្ស័យថ្នាំញៀន ជាប្រភេទថ្នាំក្រវី ចំនួន៧៥កញ្ចប់តូច

ភ្នំពេញ ៖  កាលពី យប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានធ្វើការជិះប្រដេញតាមស្ទាក់ចាប់ខ្លួនជនសង្ស័យចំនួន២នាក់ដែលព្យាយាមជិះម៉ូតូគេចចេញពីគោលដៅត្រួតពិនិត្យ និងឆែកឆេររកឃើញសង្ស័យថ្នាំញៀ.ន ជាប្រភេទថ្នាំក្រវីចំនួន៧៥កញ្ចប់តូច នៅត្រង់ចំណុចស្តុបអតីតរង្វង់មូលកាំកូស៊ីធី តាមបណ្តោយផ្លូវ៣៥៥ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

នៅមុនពេលកើតហេតុ កម្លាំងបានធ្វើដំណើរដាក់គោលដៅត្រួតពិនិត្យ និងឆែកឆេរយានយន្តដែលមិនប្រក្រតី ក៏ដូចជាក្មេងស្ទាវមានលក្ខណៈសង្ស័យ ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតឡើងដោយប្រការណាមួយ។ ដោយការអនុវត្តន៍នេះបានធ្វើឡើងនៅត្រង់ចំណុចក្បែរខារ៉ាអូខេ ជេ តាមបណ្ដោយផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ប្រភពដដែលបន្តថា លុះដល់វេលាកើតហេតុ ក៏មានជនសង្ស័យចំនួន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JF-3567 បានជិះចូលក្នុងគោលដៅត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ច ខណៈពេលនោះ កម្លាំងសមត្ថកិច្ចបានហៅជនសង្ស័យទាំង២នាក់នោះអោយឈប់ ដើម្បីធ្វើការឆែកឆេរត្រួតពិនិត្យ។ ប៉ុន្តែជនសង្ស័យមិនព្រមឈប់នោះទេ ក៏បានបន្ថែមល្បឿនព្យាយាមជិះគេចខ្លួនចេញពីគោលដៅត្រួតពិនិត្យ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានជិះដេញតាមពីក្រោយ រហូតអាចស្ទាក់ចាប់បាននៅត្រង់ចំណុចកើតហេតុខាងលើ។ បន្ទាប់មក សមត្ថកិច្ចក៏បានធ្វើការឆែកឆេរ និងបានរកឃើញសង្ស័យថ្នាំញៀ.នប្រភេទក្រវីចំនួន៧៥កញ្ចប់នៅក្នុងថង់យួរដៃរបស់ជនសង្ស័យ។  ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាំង ត្រូវសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីធ្វើសាកសួរ និងចាត់ការទៅតាមនីតិវិធី៕





 

No comments:

Post a Comment

Pages