បុរសជនជាតិបរទេសម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តមួយគ្រឿង ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត កំពុងឈប់ភ្លើងស្តុបពីក្រោយពេញទំហឹង បណ្ដាលឱ្យរងការខូចខាត - BNP

Breaking

Tuesday, March 21, 2023

បុរសជនជាតិបរទេសម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តមួយគ្រឿង ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត កំពុងឈប់ភ្លើងស្តុបពីក្រោយពេញទំហឹង បណ្ដាលឱ្យរងការខូចខាត

ភ្នំពេញ: កាលពី យប់ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុប(បេកាសេ)តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២  ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកLAND ROVER មួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជាP-P-8989ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង លុះពេលមកដល់ចំណុចកើតហេតុខាងលើបានឈប់ចាំភ្លើងស្តុប ពេលនោះក៏មានរថយន្តម៉ាក TOYOTA AVANZA មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-9610 បើកបរដោយបុរសជនជាតិបរទេសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តLAND ROVER ពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាត។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុ និងទំនាក់ទំនងទៅផ្នែកជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕






 

No comments:

Post a Comment

Pages