ឃ្លាំងផ្ទុកសាច់ជ្រូកមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ - BNP

Breaking

Friday, March 17, 2023

ឃ្លាំងផ្ទុកសាច់ជ្រូកមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖  នៅ ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវបេតុងខាងក្រោយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេបានឃើញផ្សែងចេញពីខាងក្រោយដែលជាកន្លែងម៉ាស៊ីនត្រជាក់ រហូតបង្កជាអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ ខណៈនោះប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើការនៅក្នុងឃ្លាំងព្យាយាមពន្លត់ភ្លើងដែរ ប៉ុន្តែស្ថានការណ៍នៃការឆាប់ឆេះខ្លាំងទើបប្រជាពលរដ្ឋអន្តរាគមន៍លែងបាន ក៏បាន ទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចផ្នែក បង្ការពន្លត់ អគ្គីភ័យ និងសង្គ្រោះ ភ្លាមៗដើម្បីជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាជាងជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។  កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តមកដល់ទីតាំងកើតហេតុចំនួន 12 គ្រឿង ហើយបានធ្វើការអត្តរាគមន៍រហូតអគ្គិភ័យរលត់ជាស្ថាពរ ។ ហើយមិនបណ្ដាលឲ្យនរណាម្នាក់ឲ្យរងរបួសនៅក្នុងហេតុការណ៍នេះទេ និងមិនឆាប់ឆេះឆ្លងរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋដ៏ទៃឡើយ។ ចំពោះការខូចខាតក្នុងករណីអគ្គិភ័យនេះ រងការខូចខាតម៉ាសុីន ក្លាសេសាច់ជ្រូកស្ទើតែទាំងស្រុក នឹងសម្ភារៈមួយចំនួនទៀត៕






 

No comments:

Post a Comment

Pages