ផ្លូវក្រវាត់ក្រុងទី៣សម្រេចការសាងសង់បានប្រមាណ ៨៩ភាគរយហើយ បើគិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នឹងរួចរាល់នៅខែឧសភា ២០២៣ - BNP

Breaking

Wednesday, March 1, 2023

ផ្លូវក្រវាត់ក្រុងទី៣សម្រេចការសាងសង់បានប្រមាណ ៨៩ភាគរយហើយ បើគិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នឹងរួចរាល់នៅខែឧសភា ២០២៣

នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងដឹកនាំគណៈប្រតិភូ និងមន្ត្រីជំនាញពាក់ព័ន្ធត្រួតពិនិត្យវឌ្ឍនភាព និងគុណភាពរួមទាំងលក្ខណៈបច្ចេកទេសផ្លូវក្រវាត់ក្រុងទី៣ ។


ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងសរុបប្រមាណ ៥៣គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៦ មហាវិថីឈ្នះ ឈ្នះ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ទៅជាតិលេខ២១ និងឆ្លងកាត់ទន្លេបាសាក់ព្រមទាំងកោះអន្លង់ចិន និងតភ្ជាប់ផ្លូវជាតិលេខ១ ពិសេសតភ្ជាប់ចំណតកំពង់ផែកុងទីន័រថ្មីរបស់កំពង់ផែស្វយ័តភ្នំពេញនៅស្រុកកៀនស្វាយ។ ផ្លូវនេះគឺជាផ្លូវដ៏ធំ និងទំនើបដែលបម្រើឲ្យការដឹកជញ្ជូន  និងជាការតភ្ជាប់ផ្លូវអាស៊ាន highway និងផ្លូវរបៀងសំខាន់ៗរបស់មហាអនុតំបន់ទន្លេមេគង្គ។


ផ្លូវក្រវាត់ក្រុងទី៣ បានសាងសង់ឡើងក្នុងគម្រោងចំណាយប្រមាណ ២៧០ លានដុល្លារសហរដ្ឋអាមេរិក ដោយប្រើរយៈពេលសាងសង់៥៤ខែ៕






 

No comments:

Post a Comment

Pages