នារីម្នាក់រថយន្តស៊េរីទំនើបម៉ាកMG បុកគ្នាជាមួយរថយន្តស៊េរីទំនើបម៉ាកJeep បណ្ដាលឲ្យរងរបួសស្រាល ហើយបានទ្រហ៊ោយំ បង្កការភ្ញាក់ផ្អើល - BNP

Breaking

Saturday, February 25, 2023

នារីម្នាក់រថយន្តស៊េរីទំនើបម៉ាកMG បុកគ្នាជាមួយរថយន្តស៊េរីទំនើបម៉ាកJeep បណ្ដាលឲ្យរងរបួសស្រាល ហើយបានទ្រហ៊ោយំ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ: នារីម្នាក់បើករថយន្តស៊េរីទំនើបម៉ាកMGមួយ គ្រឿងបុករថយន្តJeepពីចំហៀងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣ និង ៣០ នាទីទាបភ្លឺឈានចូលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣  នៅត្រង់ចំណុចស្តុប បេកាសេ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងនិងផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ 7 មករារាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនមួយក្រុម មានគ្នា ៥ទៅ ៦ នាក់ បើករថយន្តស៊េរីទំនើបម៉ាក់Jeep មួយគ្រឿងពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ2BT-3733ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហឹតុខាងលើ ស្តុបំបែកជាបួន ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកMGពណ៌សពាក់ស្លាកលេខកម្ពុជា- SOVANARYបើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បូង ជ្រុលបុករថយន្តJeepពីចំហៀងផ្នែកខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតរៀងខ្លួនយ៉ាងដំណំ។បន្ទាប់មកគេឃើញនារីបើករថយន្តMGរងរបួសស្រាល និងមានការភិតភ័យ សង្ស័យបញ្ហាបេះដូង ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ មួយសន្ធុះក្រោយមកក៏ឃើញនារីរូបនោះបានត្រឡប់មកកន្លែងកើតហេតុវិញ បានស្រែកទ្រហ៊ោយំសង្ស័យភ័យពេក។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុបានឲ្យភាគីទាំងពីរធ្វើការសម្រុះសម្រួលគ្នា ក្រោយមកភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចជំនាញធ្វើការវែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាបន្តទៀតនៅពេលក្រោយ៕






 

No comments:

Post a Comment

Pages