មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុបានចូលរួមសហការជាមួយមន្រ្តីគយនិងរដ្ឋាករសាខាព្រះសីហនុត្រួតពិនិត្យលើទីផ្ទុក container សាច់បង្កកចំនួន២គ្រឿង - BNP

Breaking

Monday, February 6, 2023

មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុបានចូលរួមសហការជាមួយមន្រ្តីគយនិងរដ្ឋាករសាខាព្រះសីហនុត្រួតពិនិត្យលើទីផ្ទុក container សាច់បង្កកចំនួន២គ្រឿង

(ព្រះសីហនុ)៖ នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នា២០២៣ ដោយមានកិច្ចសុំសហការពីមន្រ្តីគយនិងរដ្ឋាករខេត្តព្រះសីហនុ មន្រ្តីជំនាញ ក.ប.ប.​ សាខាខេត្តព្រះសីហនុបានចូលរួមត្រួតពិនិត្យលើទីផ្ទុក: containerចំនួនពីរគ្រឿង  ដែលផ្ទុកនូវសាច់ក្របីបង្កក (Indian Fronzen Halal Boneless Buffalo Meat) ស្ថិតក្នុងនិកិ្ខត្តភ័ណ្ឌគយអស់រយៈពេលជាង២០០ថ្ងៃមកហើយ ដែលបាននាំចូលមកពីប្រទេសឥណ្ឌា និងរក្សាទុកនៅកំពង់ផែព្រះសីហនុ។ 


យោងទៅតាមផលទ្ធផលរបស់មន្រ្តីជំនាញបានឱ្យដឹងថា៖ ទីផ្ទុកទី១ មន្រ្តីជំនាញបានធ្វើតេស្តបឋមលើសាច់ក្របី (Indian Fronzen Halal Boneless Buffalo Meat) ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដោយជាលទ្ធផលពុំមានសារធាតុគីមីណាមួយដែលនាំឱ្យប៉ះពាល់សុខភាពឡើយ និងបញ្ជូនសំណាកគំរូមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានដើម្បីពិសោធន៍បន្ថែមទៀតផងដែរ។ រីឯទីផ្ទុកទី២ មន្រ្តីជំនាញបានពិនិត្យឃើញថាស្ថានភាពសាច់នោះមានក្លិនស្អុយ និងទន់ជ្រាយដែលជាលទ្ធផលនៃការខូចគុណភាពទៅហើយ និងពុំអនុញ្ញាតិឱ្យនាំចេញលក់នៅលើទីផ្សារនោះទេ។






 

No comments:

Post a Comment

Pages