បុរសម្នាក់បើករថយន្តយ៉ាងលឿន បានរេចង្កូតទៅបុកទម្លុះចូលរបងដីឡូត៍មួយកន្លែង បណ្តាលឲ្យបាក់មួយផ្ទាំង ចំណែករថយន្តខ្ទេចមួយកំណាត់មុខ - BNP

Breaking

Thursday, February 2, 2023

បុរសម្នាក់បើករថយន្តយ៉ាងលឿន បានរេចង្កូតទៅបុកទម្លុះចូលរបងដីឡូត៍មួយកន្លែង បណ្តាលឲ្យបាក់មួយផ្ទាំង ចំណែករថយន្តខ្ទេចមួយកំណាត់មុខ

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពី យប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


មុនពេលកើតហេតុគាត់បានឃើញរថយន្តម៉ាកឡង់គ្រីស័រពណ៌សំបកឪឡឹកមួយគ្រឿង ពាក់ស្លាក លេខ ភ្នំពេញ 2D-0006 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨០០ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃជ្រុល ទៅបុកទម្លុះចូលរបងដីឡូត៍មួយកន្លែង បណ្តាលឲ្យបាក់ចំនួនមួយផ្ទាំង ចំណែករថយន្តបង្កខ្ទេចមួយកំណាត់មុខ សំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។ ក្រោយកើតហេតុអ្នកបើករថយន្តបង្កបានបើកទ្វារគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។ បន្ទាប់មកក៏មានពលរដ្ឋជិតខាងរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋានសង្កាត់ទួលសង្កែទី២ ឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។


សមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលសង្កែទី២ បានចុះមកដល់រួចក៏ទំនាក់ទំនងទៅសមត្ថកិច្ជំនាញចរាចរណ៍យចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕





 

No comments:

Post a Comment

Pages