បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ - BNP

Breaking

Monday, February 27, 2023

បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យភ្លាមៗ

ភ្នំពេញ ៖  កាលពី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣  បុរសម្នាក់បានរងរបួសធ្ងន់ ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីមានរថយន្តស៊េរីទំនើបម៉ាកមែរសឺដេសមួយគ្រឿង បានបើកបុកម៉ូតូហុងដាស្គូពីរបស់ជនរងគ្រោះនៅត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹងនិងអូសជាច្រេីនម៉ែត្រ នៅតាមបណ្ដោយផ្លូវR6 កែងនឹងផ្លូវR8  ស្ថិតក្នុងបរិវេណបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញរថយន្តម៉ាកមែរសឺដេសមួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2AK-7653 បើកបរតាមបណ្ដោយផ្លូវR6 ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបួនក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1II-3562ជិះដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្ដោយផ្លូវR8ក្នុងទិសដៅពីលិចទៅកើតចំពីចំហៀងពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលអូសទៅអែបចិញ្ចើមផ្លូវរងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់។ ជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមក្រោយបន្ត ៕




 

No comments:

Post a Comment

Pages