ឃ្លាំងអេតចាយដ៏ធំមួយត្រូវអគ្គិភ័យឆាបឆេះនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត - BNP

Breaking

Tuesday, February 21, 2023

ឃ្លាំងអេតចាយដ៏ធំមួយត្រូវអគ្គិភ័យឆាបឆេះនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ ឃ្លាំងអេតចាយ ដ៏ធំមួយត្រូវអគ្គិភ័យឆាបឆេះនៅ ថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិផ្សារកណ្ដាលសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។  នៅក្នុងស្ថានការណ៍នោះភ្លាមៗគេឃើញមានកម្លាំងសមត្ថកិច្ចទាំងបីប្រភេទរួមជាមួយអាជ្ញាធរក្រុងសហការគ្នាញាប់ដៃញាប់ជើងដើម្បីបញ្ជូនរថយន្តពន្លត់អគ្គិភ័យទៅជួយសង្គ្រោះ។

    លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា លោកបានដឹកនាំកម្លាំង សហការជាមួយនឹងអាជ្ញាធរក្រុងប៉ោយប៉ែតនិងកម្លាំងនគរបាលពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងកម្លាំងរបស់ក្រុមហ៊ុនកាស៊ីណូ មានឡានទឹកសរុបចំនួន ០៧គ្រឿង ចុះជួយធ្វើអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះឃ្លាំងអេតចាយខាងលើនេះ។

អគ្គិភ័យឆាបឆេះឃ្លាំងអេតចាយនេះដោយសារកម្មករបានកាត់ដែកមិនប្រយ័ត្នបង្កជាអណ្តាតភ្លើងឆាបឆេះតែម្ដង តែករណីនេះមិនបានរាលដាលឬក៏ឆាបឆេះធំនោះទេដោយសារមានការអន្តរាគមន៍ភ្លាមៗទើបអគ្គិភ័យបានរលត់ទៅវិញនៅម៉ោងប្រមាណ១១ព្រឹកថ្ងៃដដែល។

    សូមរំលឹកថា ឃ្លាំងអេតចាយខនេះ កាលពីរយៈពេលបួនឆ្នាំមុនក៏ត្រូវអគ្គិភ័យឆាបឆេះខាតបង់ប្រាក់រាប់មុឺនដុល្លាមកហើយដែរ៕





 

No comments:

Post a Comment

Pages