ភ្លេចដកសោរចេញពីម៉ូតូមួយសន្ទុះចេញពីហាងវិញបាត់ម៉ូតូ សំណាងកម្លាំងកងរាជអាវុធហត្ថចាប់ជនសង្ស័យ២នាក់ និងយកម៉ូតូបានមកវិញ - BNP

Breaking

Thursday, February 16, 2023

ភ្លេចដកសោរចេញពីម៉ូតូមួយសន្ទុះចេញពីហាងវិញបាត់ម៉ូតូ សំណាងកម្លាំងកងរាជអាវុធហត្ថចាប់ជនសង្ស័យ២នាក់ និងយកម៉ូតូបានមកវិញ

បន្ទាយមានជ័យ៖ ភ្លេចដកសោរចេញពីម៉ូតូមួយសន្ទុះចេញពីហាងវិញបាត់ម៉ូតូ សំណាងអាវុធហត្ថស្រាវជ្រាវចាប់ជនសង្ស័យ២នាក់ និងយកម៉ូតូបានមកវិញ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។

  ជនសង្ស័យទី១ឈ្មោះ ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ទី២.ឈ្មោះ តូច រតនៈ ហៅ រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅក្នុងក្រុងប៉ោយប៉ែត។ 

លោកវរសេនីយ៍ត្រីនួន នីណារ៉ូ  មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបន្តថា  កាលពីវេលម៉ោង២១និង៣០នាទីយប់ ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា ZOOMER X ពណ៌ក្រហម ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខបាត់ដំបង 1Y-2427 ដើម្បីទៅហាងលក់ដូរមួយកន្លងម្តុំរោងចក្រឌីស ហើយបានចតម៉ូតូទុកនៅខាងមុខហាង ដោយភ្លេចដកកូនសោរទុកជាប់នឹងម៉ូតូ ហើយក៏ដើរចូលក្នុងហាង បានមួយសន្ទុះ ខ្លួនបានចេញមកវិញ ក៏ស្រាប់តែបាត់ម៉ូតូ រត់ទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ 

លោកបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ខាងលើ រួមទាំងម៉ូតូជនរងគ្រោះ។ បន្ទាប់ពីសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូពីជនរងគ្រោះដែលចតទុកចោលភ្លេចដកសោរពិតប្រាកដមែន កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញកងរាជអាវុធហត្ថខេត្ត រួចបញ្ជូនបន្តទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕



 

No comments:

Post a Comment

Pages