យកឫស្សីស្រស់ចងមេក្រូជិតខ្សែភ្លើងធំ បណ្ដាលអោយឆ្លងចរន្ដអគ្គិសនីចូលក្នុងផ្ទះបុណ្យឆក់ស្លាប់ម្នាក់រងរបួស០១នាក់ - BNP

Breaking

Friday, February 17, 2023

យកឫស្សីស្រស់ចងមេក្រូជិតខ្សែភ្លើងធំ បណ្ដាលអោយឆ្លងចរន្ដអគ្គិសនីចូលក្នុងផ្ទះបុណ្យឆក់ស្លាប់ម្នាក់រងរបួស០១នាក់

(បាត់ដំបង) ឆក់ស្លាប់អាចារ្យម្នាក់ភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីបានយកឫស្សីស្រស់ចងមេក្រូជិតខ្សែភ្លើងធំបណ្ដាលអោយឆ្លងចរន្ដអគ្គិសនីចូលក្នុងផ្ទះបុណ្យ នៅវេលាម៉ោងប្រហែល ៨និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែគម្ភ: ឆ្នាំ២០២៣ នៅចំណុចភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។


ប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុស្របពេលដែលអ្នកភូមិមានរៀបចំនូវកម្មវិធីបុណ្យផងនោះក៏បាននាំគ្នាកាប់ដើមឫស្សីស្រស់យកមកចងមេក្រូជិតខ្សែភ្លើងធំដោយខ្វះការប្រុងប្រយ័ត្នក៏បណ្ដាលអោយឆ្លងចរន្ដអគ្គិសនីចូលក្នុងផ្ទះបុណ្យឆក់អោយស្លាប់០១នាក់និងម្នាក់ទៀតរងរបួសស្រាល។


ជនរងគ្រោះដែលត្រូវបានចរន្តអគ្គិសនីឆក់ ទី១-ឈ្មោះ វង្ស ចាប ភេទប្រុសអាយុ៦៨ឆ្នាំ មុខរបរ(អាចារវត្ត)រស់នៅភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូតខេត្តបាត់ដំបង(ស្លាប់) ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកម្នាក់ទៀត ឈ្មោះ ឡេង ឈន ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិជាមួយគ្នារងរបួសស្រាល ត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅឯមន្ទីរពេទ្យផងដែរ៕ដោយ៖ភ្នំខៀវ



 

No comments:

Post a Comment

Pages