ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីចំនួន២នាក់ ដែលជិះម៉ូតូមួយគ្រឿងដឹកគ្នា តែមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូ និងរងរបួសស្រាល - BNP

Breaking

Friday, February 17, 2023

ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្ត្រីចំនួន២នាក់ ដែលជិះម៉ូតូមួយគ្រឿងដឹកគ្នា តែមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូ និងរងរបួសស្រាល

ភ្នំពេញ ៖  កាលពីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចទល់មុខសាលាមត្តេយ្យសាមគ្គី តាមបណ្ដោយផ្លូវ១៨២ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។

នៅមុនពេលកើតហេតុ ពួកគាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឃ្លីក ពណ៌ស.លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1N-7860 ជិះចេញមកពីពោតិ៍ចិនតុង ក្នុងគោលបំណងទៅផ្ទះនៅច្បារអំពៅ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចទៅកើត។ ស្ត្រីរងគ្រោះបន្តថា លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក បានជិះតាមពីក្រោយជនរងគ្រោះ និងបានធ្វើសកម្មភាពឆក់កាបូបស្ពាយដែលជនរងគ្រោះជាអ្នកឌុបស្ពាយជាប់នឹងខ្លួន តែមិនបានសម្រេច ក៏បណ្ដាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសស្រាល និងខូចខាតម៉ូតូបន្តិចបន្តួច។ ចំណែកឯជនសង្ស័យវិញ ក៏បាននាំគ្នាបន្ថែមល្បឿនជិះរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពតែម្តង។  ដោយសារតែជនរងគ្រោះមិនបានបាត់បង់ទ្រព្យសម្បត្តិអ្វី ជនរងគ្រោះក៏បានលើកម៉ូតូ រួចក៏ជិះបន្តដំណើរចេញទៅមុខទៀត ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍សមត្ថកិច្ចទេ៕





 

No comments:

Post a Comment

Pages