ទីតាំងលួចបើកលេងល្បែងស៊ីសងប្រភេទហ្គេម online និង មាន់ជល់ Online បើកលេងយ៉ាងរលូន ផ្គើននឹងបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេច អាជ្ញាធរពាក់ពន្ធ័បែរជារក្សាភាពស្ងៀមស្ងាត់ សង្ស័យមានខ្នងធំ - BNP

Breaking

Saturday, January 28, 2023

ទីតាំងលួចបើកលេងល្បែងស៊ីសងប្រភេទហ្គេម online និង មាន់ជល់ Online បើកលេងយ៉ាងរលូន ផ្គើននឹងបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេច អាជ្ញាធរពាក់ពន្ធ័បែរជារក្សាភាពស្ងៀមស្ងាត់ សង្ស័យមានខ្នងធំ

(កណ្ដាលស្ទឹង)÷ទីតាំងពីរកន្លែងបង្កប់ដោយល្បែងស៊ីសងជ្រកក្រោមផ្លាក(ទូច លី)ស្ថិតនៅភូមិស្រែគោក+ភូមិអូរអណ្ដូង ឃុំអន្លង់រមៀត+ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អាជ្ញាធរហាក់បីដូចជាធ្វើព្រងើយមិនដឹង!មិនឮ! ដោយល្បែងស៊ីសង កើតពេញក្នុងទឹកដីមូលដ្ឋានខ្លួនឯងមិនបង្ក្រាប។ សង្ស័យជាឆ្នាំងបាយរបស់លោកមេប៉ុស្តិ៍ហើយមើលទៅ! បានជាមិនអនុវត្តតាមប្រសាសន៍ថ្នាក់ដឹកនាំទាល់តែសោះ!ហ្នឹងហើយឬ!? ជាមន្ត្រីបម្រើប្រជាពលរដ្ឋ ការពារភូមិ-ឃុំសុវត្ថិភាពនោះ!?


 យ៉ាងណាមិញបងប្អូនប្រជាពលរដ្ឋសង្ឃឹមជឿរជាក់ថា ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឱ្យអភិបាលរាជធានី/ខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាលួចលេងទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឱ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឱ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ។


យ៉ាងណាអង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំធ្ចើការឆ្លើយតបនិងបំភ្លឺជូនគ្រប់ភាគីពាក់ព័ន្ធ ប្រសិន បើមានភាពចាំបាច់ គ្រប់ពេលនៃម៉ោងធ្វើការ៕



 

No comments:

Post a Comment

Pages