លោកំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន អញ្ជើញសែនក្រុងពាលី​ និងអភិសេករូបសំណាកបារមីលោកតា​ លោកយាយព្រះពោធិព្រឹកថែរក្សាខេត្តស្វាយរៀង - BNP

Breaking

Friday, January 6, 2023

លោកំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន អញ្ជើញសែនក្រុងពាលី​ និងអភិសេករូបសំណាកបារមីលោកតា​ លោកយាយព្រះពោធិព្រឹកថែរក្សាខេត្តស្វាយរៀង

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង​​ បានអញ្ជេីញចូលរួមក្នុងពិធីសែនក្រុងពាលី​ និងអភិសេករូបសំណាកបារមីលោកតា​ លោកយាយព្រះពោធិព្រឹកថែរក្សាខេត្តស្វាយរៀង ស្ថិតនៅអាស្រមថ្មី​ សួនច្បារ​ ឯកឧត្តមហុកឡងឌី(សួនពោធិព្រឹក្សា)​ ស្ថិតក្នុងភូមិរោងបន្លែ​ សង្កាត់ស្វាយរៀង​ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង​ ថ្ងៃសុក្រ ១៥ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦​ ត្រូវនឹងថ្ងៃទី០៦​ ខែមករា ឆ្នាំ២០២៣​ ។ 


ពិធីនេះមានការចូលរួមពី​ ឯកឧត្តម​ ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី មន្ទីរជុំវិញខេត្ត ក្រុមការងារ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបផងដែរ។


សូមបញ្ជាក់ថា​ ៖​ អាស្រមថ្មីបារមីលោកតាលោកយាយព្រះពោធិព្រឹក​ ដែលបានរៀបចំពិធីសែនក្រុងពាលីនាព្រឹកនេះ​ គឺជាទីគោរពសក្ការបូជា​សម្រាប់ថ្នាក់ដឹកនាំខេត្ត​ និងប្រជាពលរដ្ឋមកបន់ស្រន់សុំសេចក្តីសុខចម្រេីន ហើយសួនច្បារឯកឧត្តម​ ឧត្តមសេនីយ៍​ ហុកឡងឌី(សួនពោធិព្រឹក្សា)ក៏ជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋខេត្តស្វាយរៀងហាត់ប្រាណនិងដើរលេងកម្សាន្តផងដែរ។


ប្រជាពលរដ្ឋខេត្តស្វាយរៀងបានលើកឡើងថា លោកជំទាវកិត្តិសង្ហហបណ្ឌិតម៉ែន សំអន ដែលជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះខេត្តស្វាយរៀងតែងតែចុះជាប់ជាប្រចាំជួបប្រជាពលរដ្ឋដោះស្រាយទុក្ខលំបាកនានានិងបានជំរុញដល់អាជ្ញាធរដើម្បីអភិវឌ្ឍន៍មូលដ្ឋានខេត្តស្វាយរៀងឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ផងដែរ។


ជាមួយគ្នានេះក្នុងអាណត្តិដឹកនាំរបស់​ ឯកឧត្តម ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀងពលរដ្ឋសង្កេតឃើញថា បានកែរប្រែមុខមាត់ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ច ឲ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញ អ្នកវិនិយោគមកបណ្តាក់ទុន នៅក្នុងទឹកដីខេត្តស្វាយរៀង បង្កើតការងារឲ្យប្រជាពលរដ្ឋ ធ្វើនៅមូលដ្ឋានរាប់ម៉ឺននាក់ បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យមានជីវភាពធូរធាបានមួយកម្រិត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ៕






 

No comments:

Post a Comment

Pages