របួសធ្ងន់ម្នាក់ក្នុងករណី គ្រោះថ្នាក់រវាងរថយន្ត២គ្រឿងបុកគ្នា នៅមុខបុរីញ៉ូថោន ផ្លូវជាតិលេខ៤ - BNP

Breaking

Wednesday, January 4, 2023

របួសធ្ងន់ម្នាក់ក្នុងករណី គ្រោះថ្នាក់រវាងរថយន្ត២គ្រឿងបុកគ្នា នៅមុខបុរីញ៉ូថោន ផ្លូវជាតិលេខ៤

ភ្នំពេញ ៖ បុរសជាអ្នកបើកបររថយន្តម្នាក់ បានទទួលរងរបួសធ្ងន់ ដោយគៀបជាប់ក្នុងរថយន្ត ក្រោយជួបគ្រោះចរាចរ រវាងរថយន្តដឹកថ្មក្រុមហ៊ុន L. M. H បើកបុកគូទរថយន្ត១គ្រឿងទៀត នៅចំណុចមុខបុរីញ៉ូថោន តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង៨និង៣០នាទីព្រឹក ថ្ងៃ ទី៤ខែមករា ឆ្នាំ២០២៣ ត្រូវបានកងសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ គាស់យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 


តាមប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តទាំង២គ្រឿងប្រភេទរថយន្តបែនដឹកថ្ម របស់ក្រុមហ៊ុនL. M. H ។ 


អ្នកឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើត ហេតុបានឃើញរថយន្តដឹកថ្មទាំង២គ្រឿងធ្វើដំណើរស្របគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតដោយរថយន្តធុនធំដឹកថ្មពណ៌លឿង ពាក់ស្លាកលេខត្បូងឃ្មុំ 3A 2793 លុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្ត១គ្រឿងបើកឆ្លងកាត់ទើបជាប់ហ្វ្រាំងភ្លាមក៏មានរថយន្តធុនធំពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3A 3879 ក្រុមហ៊ុនL M H ដូចគ្នាមកពីក្រោយជ្រុលបុកគូទពេញទំហឹងបណ្តាលឱ្យគៀប តៃកុងនៅខាងក្នុងរថយន្តរងរបួសធ្ងន់ត្រូវបានក្រុម សង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ជួយគាស់យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ 


ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុតែដោយសារតែរថយន្តទាំង២គ្រឿងម្ចាស់តែមួយទើបប្រគល់ឱ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង៕









 

No comments:

Post a Comment

Pages