មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មផ្តល់អនុសាសន៍ចំនួន៣ដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរី - BNP

Breaking

Saturday, January 14, 2023

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មផ្តល់អនុសាសន៍ចំនួន៣ដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរី

ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២២​ និងលើកទិសដៅឆ្នាំ២០២៣ របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរីដែលបានប្រារព្ធធ្វើឡើងនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរី នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានផ្ដល់អនុសាសន៍ណែនាំចំនួន៣ដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរី រួមមាន៖

១.ស្នើថ្នាក់ដឹកនាំមន្ទីរ និងមន្ដ្រីគ្រប់ផ្នែក បង្កើនកិច្ចសហការផ្ទៃក្នុងឱ្យបានល្អបន្ថែមទៀត។

២.ស្នើមន្ទីររក្សារបបប្រជុំប្រចាំត្រីមាសឲ្យបានទៀងទាត់ ផ្ដល់របាយការណ៍ប្រចាំសប្ដាហ៍ និងលើកយោបល់ឆ្លើយតបទៅ

នឹងបញ្ហាសំខាន់ៗ និងបន្ទាន់ ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច ។

៣.ជម្រុញផលិតកម្មកសិកម្មស្របតាមសក្តានុពលក្សេត្របរិស្ថាន និងតម្រូវការទីផ្សារ ត្រូវធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំណេញ តាមការអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដមរដ្ឋមន្រ្ដី។ 


ក្នុងឱកាសនេះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានបំពាក់មេដាយការងារលើកទឹកចិត្ដជូនដល់ ថ្នាក់ដឹកនាំ និងមន្រ្ដីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ដែលបានខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ដជូនជាតិមាតុភូមិ ចំនួន ១៤រូប (ស្រីចំនួន ៤រូប) ក្នុងនោះ, មេដាយសុត្ថារាថ្នាក់មហាសេនា ១រូប, មេដាយសុត្ថារាថ្នាក់ធិបឌិន្ទ ១រូប, មេដាយសុវត្ថារាថ្នាក់អស្សឬទ្ធិ ៣រូប, មេដាយមាស ២រូប, មេដាយប្រាក់ ០១រូប និងមេដាយសំរឹទ្ធ ៦រូប៕






 

No comments:

Post a Comment

Pages