សូមបងប្អូនប្រយ័ត្នផង អ្នកស្រុកទឹកផុស នេះជាមុខសញ្ញាក្រុមចោលលួចគោក្របី នៅកំពង់ឆ្នំាង - BNP

Breaking

Thursday, January 5, 2023

សូមបងប្អូនប្រយ័ត្នផង អ្នកស្រុកទឹកផុស នេះជាមុខសញ្ញាក្រុមចោលលួចគោក្របី នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង៖  យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ បុល ទិន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅផ្ទះលេខ២៦៥A ផ្លូវ៨១ ភូមិឫស្សី១ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ប្តឹងពីករណីបទល្មើសអំពើលួច (ក្របី)។


នៅវេលាម៉ោងប្រមាណ១៤:១៣នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមន្ទីរ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចំនួន០៥នាក់ មធ្យោបាយរថយន្តចំនួន០២គ្រឿង ដឹកនាំដោយ លោក.វ.ទោ ព្រំ ស៊ីណេ ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអ.ហស្រុកទឹកផុស និងកម្លាំងអ.ហស្រុកសាមគ្គីមានជ័យ បានចុះ ស្រាវជ្រាវក្នុងករណីបទល្មើស អំពើលួច រហូតមកដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឈានទៅដល់ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៤ នាក់ ដែលមានឈ្មោះដូចខាងក្រោម ÷

១.ឈ្មោះ កាន់ គឹម ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិរយាស ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

២.ឈ្មោះ សេង ភាព ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

៣.ឈ្មោះ ញ៉ត ទិត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិឡ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

៤.ឈ្មោះ បាន សេម (ហៅ ស្រួច) ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅ ភូមិថ្នល់កែង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

-ពីបទបានប្រព្រឹត្តិអំពើលួច និងសមគំនិតក្នុងអំពើលួច (ក្របី) ។

+វត្ថុតាងចាប់យក:

១-រថយន្តចំនួន០២គ្រឿង ម៉ាក(កូរ៉េ) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD.3942 និងម៉ាកCAMRY(កាលី) កាត់ទ្រុង ០១គ្រឿង។

២-រ៉ឺម៉កចំនួន ០១គ្រឿង

៣-ទូរស័ព្ទដៃចំនួន ០៤គ្រឿង

៤-ដែកដាប់ចំនួន ០១

៥-កំណល់កល់កង់រថយន្ត ០១

៦-ត្រដោកក្របី ០១

៧-ខ្សែពួរប្រវែង ៥ ម៉ែត្រ

៨-ក្របីញីចំនួន ០២ក្បាល (មេ,កូន) បានប្រគល់ជូនម្ចាស់ដើមវិញ។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ៕







 

No comments:

Post a Comment

Pages