ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ឈូក - BNP

Breaking

Tuesday, January 3, 2023

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ឈូក

ថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២២-២០២៣ នៅវិទ្យាល័យ ហ៊ុន សែន ឈូក ស្ថិតក្នុងភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត។


បានអញ្ជើញចូលរួមនាឱកាសនេះរួមមាន ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកប្រធានលេខាធិការដ្ឋានសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរង លោកមេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត លោក លោកស្រី អភិបាល អភិបាលរងស្រុកឈូក មន្ត្រីរាជការចំណុះសាលាស្រុកឈូក លោក លោកស្រីមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ អនុភូមិ លោក លោកស្រីស្មៀនឃុំ លោកគ្រូ អ្នកគ្រូ  សិស្សានុសិស្ស និងអាណាព្យាបាលយ៉ាងច្រើនកុះករ។














 

No comments:

Post a Comment

Pages