រថយន្តព្រូសបើកបុកម៉ូតូពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់ រួចបើករត់បាត់ - BNP

Breaking

Saturday, January 14, 2023

រថយន្តព្រូសបើកបុកម៉ូតូពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់ រួចបើករត់បាត់

ភ្នំពេញ: បុរសម្នាក់បានបោកក្បាលនិងថ្នល់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងណោចអាធ៌ម បន្ទាប់ពីជិះម៉ូតូមួយគ្រឿងចេញពីធ្វើការត្រូវរថយន្តព្រូសបុកពីក្រោយទាំងកំរ៉ោល  កាលពីវេលាម៉ោង ២ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ចំណុចមុខការាសសាំងតេលា តាមណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


សពជនរងគ្រោះមានឈ្មោះ សឹង សុខុន ភេទប្រុសអាយុ ៤៥  ឆ្នាំ មុខរបរបើកបររថយន្តឲ្យក្រុមហ៊ុនមួយកន្លែង ស្នាក់នៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូល មានស្រុកកំណើតភូមិព្រៃពង្រ ឃុំស្គុះស្រ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា Wave RSX ពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GN-1799ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៍រមានរថយន្តព្រូសមួយគ្រឿងពណ៌សមិនចាំស្លាកលេខ បើកមកពីក្រោយបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះផ្លោងបោកផ្ទប់នៅ និងថ្នល់បែកក្បាលស្លាប់នៅនិងកន្លែងកើតហេតុភ្លាមៗ។ចំណែករថយន្តបង្កបានបើករត់ចេញពីកន្លែងកើតហេតុបាត់។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង យកម៉តូទៅរក្សាទុកនៅអទិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំធ្វើការសាវជ្រាវរករថយន្តបង្កដើម្បីយកមកដោះស្រាយគ្នាតាមនិតិវិធីច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់សពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕



 

No comments:

Post a Comment

Pages