អ្នកជំងឺភ្នែក និងគថ្លង់ នៅខេត្តកំពង់ចាម ទទួលបានការ ព្យាបាលដោយឥតគិតថ្លៃពីអង្គការ Cambodia Vision - BNP

Breaking

Monday, December 5, 2022

អ្នកជំងឺភ្នែក និងគថ្លង់ នៅខេត្តកំពង់ចាម ទទួលបានការ ព្យាបាលដោយឥតគិតថ្លៃពីអង្គការ Cambodia Vision

នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម រួមដំណើរដោយអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ប្រធានមន្ទីរពេទ្យខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ចើញចូលរួមក្នុងកម្មវិធី ពិនិត្យ ព្យាបាលជំងឺ​ ភ្នែក​ និងគ​ ថ្លង់​ នៅមន្ទីរពេទ្យខេត្តកំពង់ចាម​។ 

គូរបញ្ជាក់ថា កម្មវិធី ពិនិត្យ ព្យាបាលជំងឺ​ ភ្នែក​ និងគ​ ថ្លង់​ ខាងលើ គឺជាសេវាកម្ម ពិនិត្យ ព្យាបាលជំងឺដោយឥតគិតថ្លៃ របស់អង្គការ Cambodia Vision សហការជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រុមគ្រូពេទ្យល្បីៗ មកពីប្រទេសអូស្ត្រាលី ដោយចាប់ផ្តេីមធ្វើការពិនិត្យ ព្យាបាលចាប់ពីថ្ងៃទ៤ ដល់ថ្ងៃទី៩​ ធ្នូ ឆ្នាំ២០២២ តទៅ។








 

No comments:

Post a Comment

Pages