កម្មករនេសាទម្នាក់បានបាត់បង់ជីវិតខណ:ធ្លាក់ពីលើទូកនេសាទចូលក្នុងទឹកសមុទ្រ - BNP

Breaking

Monday, December 19, 2022

កម្មករនេសាទម្នាក់បានបាត់បង់ជីវិតខណ:ធ្លាក់ពីលើទូកនេសាទចូលក្នុងទឹកសមុទ្រ

កោះកុង÷កម្មករទូកនេសាម្នាក់ធ្លាក់ពីលើទូកនេសាទចូលទៅក្នុងទឹកសមុទ្របណ្ដាលឲ្យលង់ទឹកស្លាប់បាត់បង់ជីវិត ខណៈពេលកំពុងនាសាទត្រី ។


យោងតាមរបាយការណ៍ ពី លោកវីរៈសេនីយ៍ឯក លិម សែមច័ន្ទ អធិការស្រុកមណ្ឌលសីមា បានឱ្យដឹងថា បុរសដែលបានបាត់បង់ជីវិតខាងលើ មានឈ្មោះ សែម ឆីម ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូកនេសាទ មានស្រុកកំណើត ស្រុកកំពង់ត្រាច ខេត្តកំពត បច្ចុប្បន្នមានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

ករណីបណ្ដាលឱ្យបុរសខាងលើស្លាប់ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២២ វេលាម៉ោង ២:១៥នាទី រំលងអធ្រាត បុរសជនរង គ្រោះខាងលើ បានធ្លាក់ពីលើទូកនេសាទចូលទៅក្នុងទឹកសមុទ្របណ្ដាលឲ្យលង់ស្លាប់ នៅចំណុចកោះឆ្នាមដាវ ២០-៣៨។


លោកអធិការ បានបញ្ជាក់ថា តបតាមការបំភ្លឺរបស់ឈ្មោះ ជូន សុខគា ភេទប្រុសអាយុ ៣៥ឆ្នាំ និងឈ្មោះ គឹម រុន ភេទ ប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ជាកម្មករទូកជាមួយគ្នា បានបំភ្លឺថា ជនរងគ្រោះឈ្មោះ សែម ឆីម បានធ្លាក់ពីលើទូកពីខាងក្រោយពេលយប់ចម្ងាយប្រហែល ៧០ម៉ែត្រ បានស្រែកឲ្យជួយ ពួកខ្លួនបាននាំគ្នាហ្វាភ្លើងថយទូកទៅក្រោយ ជួយបោះខ្សែឲ្យតោង តែជនរងគ្រោះមិនបានចាប់ខ្សែ ពួកខ្លួនបានហក់ទៅជួយ ពេលស្រង់ជនរងគ្រោះឡើងលើទូកធ្វើចលនា ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ហើយ។


ផ្អែកតាមការពិនិត្យ ពីលោកគ្រូពេទ្យ និងកម្លាំងជំនាញនគរបាលបច្ចេកទេស បានធ្វើតេស្តទឹកនោម ពិនិត្យឃើញថាសាក សព មានសារធាតុញៀនក្នុងទឹកនោមតាមការសន្និដ្ឋានបានឲ្យដឹងថា សាកសពឈ្មោះសែម ឆីម ពិតជាបានគាំងបេះដូងស្លាប់ដោយសារប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។

បច្ចុប្បន្នសាកសពបានប្រគល់ទៅឲ្យឈ្មោះ ហ៊ាង សុធាវី ភេទស្រី អាយុ ៤១ ឆ្នាំ ជាម្ចាស់ទូក យកសពទៅធ្វើបុណ្យតាមប្រពៃណី៕ 





 

No comments:

Post a Comment

Pages