បុរសម្នាក់ រងរបួស បន្ទាប់ពីបេីករុឺម៉កសណ្ដោងដឹកនំបញ្ចុក ត្រូវបាននារីម្នាក់ បេីករថយន្តតូយ៉ូតា ព្រូស មួយគ្រឿងបត់ឆ្លងផ្លូវ ជ្រុលបុក បណ្ដាលឲ្យធ្លាក់រាយប៉ាយពេញផ្លូវ - BNP

Breaking

Friday, December 23, 2022

បុរសម្នាក់ រងរបួស បន្ទាប់ពីបេីករុឺម៉កសណ្ដោងដឹកនំបញ្ចុក ត្រូវបាននារីម្នាក់ បេីករថយន្តតូយ៉ូតា ព្រូស មួយគ្រឿងបត់ឆ្លងផ្លូវ ជ្រុលបុក បណ្ដាលឲ្យធ្លាក់រាយប៉ាយពេញផ្លូវ

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចជាប់របងសាលាបឋមសិក្សាទួលគោក តាមបណ្ដោយផ្លូវ២៨៩ កែងនឹង ៥៦៦ ស្ថិតក្នុងសង្កាត់បង្កក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញនារីម្នាក់បើករថយន្តតូយ៉ូតា ព្រូស មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AS-8186 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨៩ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើកែងនិងផ្លូវ៥៦៦ បានបត់ឆ្វេងដៃ ក៏ជ្រុលទៅបុកជាមួយនឹងរុឺម៉កដឹកនំបញ្ចុកបើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូង ចំពីចំហៀងខាងមុខខាងឆ្វេង បណ្តាលឲ្យធ្លាក់នំបញ្ចុករាយប៉ាយពេញផ្លូវ ចំណែកអ្នកបើករុឺម៉ករងរបួសជើងម្ខាង។ឯរុឺម៉កនិងរថយន្តរងការខូចខាតយ៉ាងដំណំ។

 ក្រោយកើតហេតុ ភាគីទាំងពីរបានធ្វើការសម្របសម្រួលគ្នារយៈពេលមួយសន្ធុះធំ ចុងក្រោយភាគីទាំងពីរបានព្រមព្រៀងគ្នាដោយភាគីខាងរថយន្តបានចេញសំណងទៅឲ្យភាគីខាងរុឺម៉កចំនួន ៤០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕





 

No comments:

Post a Comment

Pages