វិវាទជិត១០ឆ្នាំរវាងឪពុកអាយុ៩៦ឆ្នាំ និងកូនបង្កើតត្រូវដោះស្រាយបញ្ចប់ដោយមានការសម្របសម្រួលពីឯកឧត្តម ដួង តារា - BNP

Breaking

Wednesday, December 7, 2022

វិវាទជិត១០ឆ្នាំរវាងឪពុកអាយុ៩៦ឆ្នាំ និងកូនបង្កើតត្រូវដោះស្រាយបញ្ចប់ដោយមានការសម្របសម្រួលពីឯកឧត្តម ដួង តារា

ភ្នំពេញ៖ វិវាទនៅក្នុងក្រុមគ្រួសាររបស់លោកតា សំ រ៉ុង អាយុ៩៦ឆ្នាំ និងកូនស្រីឈ្មោះអ្នកស្រី កែវ ផល្លី ,សាមី អឿ អេង និងអ្នកស្រី កែវ សុផល  រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានដោះស្រាយបញ្ចប់ នាល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដោយលោកតា សំ រ៉ុន ព្រមទទួលយកប្រាក់ចំនួន៤ម៉ឺនដុល្លារ ហើយកូនៗក៏បានយល់ព្រមទៅតាមសំណើររបស់ឪពុកផងដែរ។


សូមរំលឹងថាវិវាទនេះគឺមានរយៈពេលជិត១០ឆ្នាំមកហើយ ដោយមានការប្តឹងប្តល់គ្នារវាងឪពុក និង កូន តាំងពីសាលាដំបូង សាលាឧទ្ធរណ៍ និង សាលាកំពូលទៀតផង។ តែដោយសារការសម្របសម្រួល ប្រកបដោយភាពឈ្លាសវៃ និងគុណធម៌របស់ឯកឧត្តម ដួង តារា បានពន្យល់ពីការមិនអាចកាត់ផ្តាច់គ្នាបាននូវមនោសញ្ជេតនារវាងឪពុក និង កូន ក៏សូមឲ្យភាគីទាំងអស់ឈប់រំលឹករឿងរ៉ាវកន្លងមក និងបង្កើតនូវទំនាក់ទំនង ព្រហ្មវិហារធម៌ឪពុក និងកូនសារជាថ្មី។


ក្រោយពីបានជួបឯកឧត្តម និងបានទទួលយកដោយពេញចិត្តក្នុងការសម្របសម្រួល របស់ឯកឧត្តម កូនៗទាំងអស់យល់ព្រមប្រគល់ជូនប្រាក់ទៅលោកឪពុកចំនួន៤ម៉ឺនដុល្លារ ដោយនៅថ្ងៃទី០៧ ខែធ្នូ កូនៗ នឹងប្រគល់ប្រាក់ទៅលោកតា សំ រ៉ុង ចំនួន២ម៉ឺនដុល្លារ ជាមុនសិន និងប្រគល់បន្ថែមចំនួន២ម៉ឺនដុល្លារទៀតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ ។


ដោយមានការសម្របសម្រួល និងដោះស្រាយពីសំណាក់ឯកឧត្តម ដួង តារា ភាគីទាំងពីរយល់ព្រមទទួលយកនូវដំណោះស្រាយប្រកបដោយស្នាមញញឹម និងពេញចិត្តបំផុត។ ភាគីទាំងពីរក៏បានគោរពថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានចាត់មន្ត្រីល្អដូចជាឯកឧត្តម ដួង តារា ដើម្បីចូលរួមដោះស្រាយវិវាទផ្សេងៗក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ។


លោក សំ រ៉ុង និងកូនៗនឹងបន្តបង្កើតនូវទំនាក់ទំនងល្អ ប្រកបដោយព្រហ្មវិហារធម៌រវាងឪពុក និងកូនសារជាថ្មី។ នេះគឺជាគំរូដល់បងប្អូនប្រជាពលរដ្ឋដទៃដែលមានវិវាទដូចករណីនេះសូមមេត្តាគិតឡើងវិញត្រូវចេះអត់ឱនអធ្យាស្រ័យអោយគ្នា ព្រោះជីវិតមនុស្សយើងម្នាក់ៗខ្លីណាស់។ត្រូវចេះអាណិតស្រឡាញ់អ្នកនៅជុំវិញខ្លួនគ្រប់ទីកន្លែងដែលគ្មានការរើសអើង៕








 

No comments:

Post a Comment

Pages