បុរសម្នាក់​ធ្វើអត្តឃាតមិនបានសំរេច ដោយស្ទុះ​រត់​ចូល​ពេល​​រថភ្លើង​​កំពុងបើកបណ្តាលអោយរងរបួសធ្ងន់ ដោយមិនដឹងពីមូលហេតុ... - BNP

Breaking

Friday, December 16, 2022

បុរសម្នាក់​ធ្វើអត្តឃាតមិនបានសំរេច ដោយស្ទុះ​រត់​ចូល​ពេល​​រថភ្លើង​​កំពុងបើកបណ្តាលអោយរងរបួសធ្ងន់ ដោយមិនដឹងពីមូលហេតុ...

ភ្នំពេញ៖ បុរស​ម្នាក់​ពុំ​ដឹង​ថា​មាន​វិបត្តិ​អ្វី​នោះ​ទេ​ បាន​រត់​ចូល​ពេល​រថភ្លើង​កំពុង​បើក ហើយ​ត្រូវ​រថភ្លើង​បុ.ក​ដួល​ខ្ទា.ត​បោ.ក​ក្បាល ​បណ្ដាល​ឲ្យ​បែក​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​នគរបាល​ហៅ​រថយន្ត​ពេទ្យ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ​។


ហេតុការណ៍​​ខាងលើ​នោះ​បានបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១៥​ខែធ្នូ ឆ្នាំ​២០២២ នៅ​ក្នុងភូមិ​កា​កាប​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​ ។


តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ខាងលើ​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ ប៉ុន្តែ​សង្ស័យ​ថា​គាត់​ជា​អ្នក​រើស​អេ​ត​ចាយ ​ព្រោះ​កន្លង​មក​គាត់​តែងតែ​ដើរ​រើស​អេ​ត​ចាយ​នៅ​តំបន់​នោះ​ជា​រៀងរាល់ថ្ងៃ ហើយ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ខាងលើ​ បុរសរងគ្រោះ​​រូប​​នោះ​បាន​អង្គុយ​ហូប​អាហារ​នៅ​ជិត​ផ្លូវ​រថភ្លើង​ ។ ​លុះ​មួយសន្ទុះ​ក្រោយមក ​មាន​រថភ្លើង​១​ខ្សែ​បើក​ធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តបាត់ដំបង​ទៅ​ដល់ ស្រាប់តែ​បុរស​​រងគ្រោះ​រូប​នោះ​​ស្ទុះ​រត់​ចូល​ឲ្យ​រថភ្លើង​បុ.ក បណ្ដាល​ឲ្យ​ដួល​ខ្ទា.ត​បោ.ក​ក្បាល​បែក​ហូរ​ឈា.ម​របួស​ធ្ងន់ធ្ងរ​។


តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​រថភ្លើង​បាន​បន្តដំណើរ​ទៅមុខ​​បាត់ ។ ​នេះ​គឺជា​សំណាង​ហើយ​ ដែល​បុរស​រងគ្រោះ​រូប​នេះ​ខ្ទា.ត​ចេញពី​កង់​រថភ្លើង​ ទើប​មិន​ត្រូវ​បាន​រថភ្លើង​កិ.ន​ស្លា.ប់​ ឬ​របួស​ដាច់​ដៃ ដាច់​ជើង ដាច់​ខ្លួន ហើយ​គ្រាន់តែ​របួសធ្ងន់​ ។


​ក្រោយ​ពេល​កើតហេតុ​ នគរបាល​ប៉ុស្តិ៍​កា​កាប​ទី​២​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​រួច​បាន​ហៅ​រថយន្ត​ពេទ្យ​ដឹក​យក​បុរសរងគ្រោះ​រូប​​នោះ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗតែ​ម្ដង​៕




 

No comments:

Post a Comment

Pages