បង្ក្រាបមុខសញ្ញាឆក់ មកពីរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពឆក់ ក្នុងភូមិសាស្ត្រក្រុងបូកគោ នៅកំពត - BNP

Breaking

Thursday, December 8, 2022

បង្ក្រាបមុខសញ្ញាឆក់ មកពីរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពឆក់ ក្នុងភូមិសាស្ត្រក្រុងបូកគោ នៅកំពត

ខេត្តកំពត ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២នេះ  ប្រត្តិបត្តិការបង្ក្រាបមុខសញ្ញាឆក់មកពីរាជធានីភ្នំពេញ ដែលបានធ្វើសកម្មភាពឆក់ ក្នុងភូមិសាស្ត្រក្រុងបូកគោ ។


ប្រភពព័ត៌មានអោយដឹងថា កាលពី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានករណីក្រុមយុវជនចំនួន ១០នាក់ (ស្រីម្នាក់) ជិះម៉ូតូ០៤គ្រឿង មកពីក្រុងភ្នំពេញ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក Iphone7 Plus ពីនារីម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលា ក្នុងភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ។ ក្រោយធ្វើសកម្មភាពរួច ពួកគេបានបន្តដំណើរឆ្ពោះមកក្រុងកំពត និងឡើងទៅភ្នំបូកគោ ។


កម្លាំងនគរបាលស្រុកទឹកឈូ នៃក្រុងកំពត និងក្រុងបូកគោ បានសហការគ្នា តាមដាន ព្រមទាំងកំណត់មុខសញ្ញា តាមរយៈការរៀបរាប់របស់នារីរងគ្រោះ ។ លុះវេលាម៉ោងប្រហែលម៉ោង៣រសៀល ពេលចុះពីភ្នំបូកគោវិញ ក្រុមេះនសង្ស័យបម្រុងទៅខេត្តព្រះសីហនុ ម៉ូតូរបស់ពួកគេ០២គ្រឿងអស់សាំង ទើបជនសង្ស័យ២នាក់ ក្នុងចំណោមនោះ បានទៅឆក់យកសាំង ២ដប របស់អ្នកលក់តាមផ្លូវ នៅសង្កាត់កោះតូច ក្នុងក្រុងបូកគោ រួចបើករត់ តែត្រូវកម្លាំងសមត្ថកិច្ច នៅសង្កាត់ព្រែកត្នោតកាក់ឃាត់ខ្លួនបានចំនួន៤នាក់ ជាមួយម៉ូតូ ០២គ្រឿង ។


 ចំណែក៦នាក់ទៀត បានជិះម៉ូតូត្រឡប់ចូលមកក្រុងកំពតវិញ ទើបកម្លាំងនគរបាលក្រុងកំពត ស្ទាក់ចាប់បានក្នុងទឹកដី នៃសង្កាត់អណ្តូងខ្មែរ ក្រុងកំពត តែម្តង ។  កម្លាំងនគរបាល នៃស្នងការដ្ឋានខេត្តកំពត បានកសាងសំណុំរឿង និងបញ្ជូនក្រុមជនសង្ស័យប្រុសស្រីចំនួន១០នាក់ ដែលមានអាយុចន្លោះពី១៥ឆ្នាំ ដល់១៨ឆ្នាំ ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ ៕




 

No comments:

Post a Comment

Pages