វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅក្រុងតាខ្មៅ - BNP

Breaking

Wednesday, November 30, 2022

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅក្រុងតាខ្មៅ

ខេត្តកណ្តាល៖ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានាបណ្តាឆ្នាំកន្លងមក និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ស្រុក ឲ្យកាន់តែល្អប្រសើរឡើង។ 


ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ និងឯកឧត្តម គង់ ដោភ័ណ្ឌ បានលើកឡើងថា៖ ដើម្បីចូលរួមចែករំលែកគំនិតយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋ ក្នុងនោះប្រជាពលរដ្ឋមានចម្ងល់ ឬយោបល់ ត្រូវលើកដៃ ឬសរសេរលើក្រដាស ហើយប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងមន្ត្រីរាជការ សូមមេត្តាលើកឡើងនៅបញ្ហាដែលបានជួបប្រទះកន្លងមក ក៏ដូចជាសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈសេវាតម្រូវការ និងសេវាសំណូមពរ។

ជាមួយការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្ត មាន៥៧ ដំណូមពរ ស្មើនឹង១០៣ បញ្ហា ដូចជា៖បញ្ហាបរិស្ថាន  បញ្ហាបម្រើសេវាសាធារណៈ ទឹកស្អាត អំពូលភ្លើងសូឡា ផ្លូវបេតុង ប្រព័ន្ធលូរំដោះទឹក។ល។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ និងឯកឧត្តម គង់ សោភ័ណ្ឌមានប្រសាសន៍សង្កត់ធ្ងន់ថា៖ សូមថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត លោកអភិបាលក្រុង មេឃុំ និងចៅសង្កាត់ ត្រូវខិតខំយកចិត្តទុកដាក់នូវតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវចូលរួមទប់ស្កាត់រាល់បទល្មើស គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ជាពិសេសអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាព។

សូមបញ្ជាក់ថា៖ សំណូមពរវេទិកាក្រុមប្រឹក្សាខេត្តទាំង១១ក្រុងស្រុក សរុប៥៤១សំណូមពរ ក្នុងនោះ៖

ស្រុកកណ្តាលស្ទឹង ២៩

ស្រុកកៀនស្វាយ ៣៦

ស្រុកកោះធំ ៦២

ស្រុកខ្សាច់កណ្តាល ៣១

ស្រុកពញាឮ ៣៣

ស្រុកមុខកំពូល ២២

ស្រុកលើកដែក ៣៨

ស្រុកល្វាឯម ៤៩

ស្រុកស្អាង ៧៨

ស្រុក អង្គស្នួល ៦០

ក្រុងតាខ្មៅ ១០៣៕










 

No comments:

Post a Comment

Pages