រឿងអាស្រូវជះក្លិនស្អុយ របស់មន្ទីរសម្រាកព្យាបាល «ដើមអង្រ្គង» ករណីវះកាត់ស្ដ្រីម្នាក់ខុសបច្ចេកទេស នោះ ពេលនេះត្រូវក្រសួង.បិទទ្វារជា.ស្ថាពរ! - BNP

Breaking

Wednesday, November 30, 2022

រឿងអាស្រូវជះក្លិនស្អុយ របស់មន្ទីរសម្រាកព្យាបាល «ដើមអង្រ្គង» ករណីវះកាត់ស្ដ្រីម្នាក់ខុសបច្ចេកទេស នោះ ពេលនេះត្រូវក្រសួង.បិទទ្វារជា.ស្ថាពរ!

(ភ្នំពេញ)៖ ក្រោយរងការចោទប្រកាន់និងល្បីពេញបណ្ដាញសង្គមថា”មន្ទីរសម្រាកព្យាបាល និងសម្ភព ដើមអង្គ្រង”(ផ្សារព្រៃទទឹង)។

មានការធ្វេសប្រហែស វះកាត់ស្ដ្រីរំលូតកូនម្នាក់ ខុសបច្ចេកទេស ដោយកាត់ពោះវៀននាង យកចេញមកក្រៅច្រឡំថាៈជាទងសុខ បណ្ដាលឱ្យនាង រងគ្រោះធ្វើទុក្ខវេទនានោះមក!។


ឥឡូវ នៅរសៀលថ្ងៃទី២៩.១១.២០២ ក្រសួងសុខាភិបាល បានសម្រេចបិទគ្លីនិកមួយនេះជាបណ្ដោះអាសន្ន និងលុបចោលច្បាប់អាជីវកម្ម!។


សូមជម្រាបថា”មន្ទីរសម្រាកព្យាបាល និងសម្ភព ដើមអង្គ្រង”(ផ្សារព្រៃទទឹង)ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ដែលមានលោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាម្ចាស់គ្លីនិក! ។


ក្នុងសេចក្ដីសម្រេចនោះក្រសួងសុខាភិបាល បានកំណត់ថាៈ

ប្រការ១- បិទបណ្តោះអាសន្នមន្ទីរសំរាកព្យាបាលឯកជនឈោ្មះ ដើមអង្គ្រង ដែលមានទីតាំងនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ របស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ។

ដើម្បីសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ពីហេតុការណ៍ដែលបណ្តាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន។


ប្រការ២- ត្រូវទុកជាមោឃៈនូវសេចក្ដីសម្រេចលេខ ១៤៨/២០ អបស/មព ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ របស់ក្រសួង សុខាភិបាល។


ប្រការ៣- អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ និង លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្ទើ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាព ចាប់ ពីថ្ងៃចុះហត្ថលេខាតទៅ។


សញ្ជាក់ថាៈ ថ្មីៗនេះមានការចែករំលែកបន្តគ្នា ដោយអាណិតអាសូរស្ដ្រីម្នាក់ ដែលពពោះ៥ខែ ខណៈកូនខូចក្នុងផ្ទៃ ហើយនាងបានទៅពិនិត្យ និងព្យាបាល នៅមន្ទីរសម្រាកព្យាបាល និងសម្ភព ខាងលើ។


បើតាមក្រុមគ្រួសាររងគ្រោះ ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ នៅគ្លីនិក អង្គ្រង(ផ្សារព្រៃទទឹង)។

បានធានាធ្វើការវះកាត់នាង ដើម្បីរំលូតយកកូនចេញ ក្នុងតម្លៃ៤០០ដុល្លារ ។


លុះពេលវះកាត់ ពេទ្យឆ្មបហាក់ធ្វេសប្រហែស ច្រឡំកាត់យកពោះវៀននាង ចេញមកក្រៅ ដោយស្មានថាៈ ជាទងសុខ បណ្ដាលឱ្យនាងធ្វើទុក្ខខ្លាំង។


ក្រោយធ្វើទុក្ខបែបនោះ នាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយទៀត រហូតដឹងថាៈ ពេទ្យមុនកាត់ពោះវៀននាងចេញមកក្រៅហើយ។


បណ្ដាលឱ្យក្រុមគ្រួសារ បង្ហោះហ្វេសប៊ុក សម្ដែងការឈឺចាប់ ដោយពលរដ្ឋអាណិតអាសូរ និងសែរបន្តគ្នា ល្បីពេញបណ្ដាញសង្គម..!។


ជាហេតុនាំឱ្យ មន្ទីរសុខាភិបាល ខេត្តកំពង់ស្ពឺ ចាត់មន្ត្រីចុះពិនិត្យ លុះដល់រសៀលថ្ងៃទី២៩.១១.២០២២ ក្រសួងៈសម្រេចបិទគ្លីនិក អង្គ្រង ជាបណ្ដោះអាសន្នតែម្ដងទៅ៕




 

No comments:

Post a Comment

Pages