លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំដាក់ផែនការ ចាំបាច់មួយចំនួនដល់ កងកំលាំងនគរបាលទាំងអស់ - BNP

Breaking

Friday, November 11, 2022

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំដាក់ផែនការ ចាំបាច់មួយចំនួនដល់ កងកំលាំងនគរបាលទាំងអស់

មណ្ឌលគិរី ÷ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ០២រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នាវេលាម៉ោង៨,៣០នាទី ព្រឹកនៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី។ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានបើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយការងារមួយចំនួនរបស់អគ្គស្នងការនគរបាលជាតិ និង ត្រួតពិនិត្យនិងរិតបន្តឹងទៅលើការងារទៅតាមជំនាញ និមួយៗ មួយចំនួននៅតាមបណ្តាអធិការនគរបាលក្រុងស្រុកទាំង០៥ និងវរ:សេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ។

-ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការបានមានប្រសាសន៍បើកកិច្ចប្រជុំនិងមានប្រសាសន៍ណែនាំស្តីពីការងារចាំបាច់មួយចំនួនរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងជំរុញអោយលោក លោកស្រីដែលជានាយនាយរងការិយាល័យជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ពង្រឹងការងារទៅតាមមុខជំនាញរៀងៗខ្លួន ជាពិសេសលោកឧត្តមសេនីយ៍ទោ ស្នងការបានផ្តោតយ៉ាងសំខាន់ទៅលើការងារការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋអោយទាន់ពេលវេលានិងតំរូវការក្នុងកាបោះឆ្នោតនាពេលខាងមុខ មិនតែប៉ុណ្ណោះលោកឧត្តមសេនីយ៍ទោ ស្នងការបានជំរុញបន្ថែមលើការងារចរាចរណ៍ត្រូវយកចិត្តទុកដាក់ពង្រឹងការងារទៅតាមមុខជំនាញរបស់ខ្លួនអោយកាន់តែល្អប្រសេីរបន្ថែមទៀតនិងត្រូវអនុវត្តន៍នូវវិន័យរបស់កងកំលាំងគឺវិន័យ(០០៦)ជាវិន័យរបស់កងកំលាំងនគរបាលជាតិ ជាពិសេសត្រូវអនុវត្តន៍នៅការងាប្រចាំបញ្ជារនិងខិតខំយកចិត្តទុកដាក់ថែទាំសុខភាពអោយបានល្អប្រសើរ និងជាចុងបញ្ចប់នៃ កិច្ចប្រជុំនោះផងដែរ លោកឧត្តមសេនីយ៍ ស្នងការក៏បានថ្លែងអំណរគុណដល់ កងកំលាំងនគរបាល ទាំងអស់អោយជួបតែ សេចក្តីសុខចម្រើនក្នុងគ្រួសារនិងសម្រេចការងារបានគ្រប់ៗភារកិច្ចគ្រប់គ្នា៕










 

No comments:

Post a Comment

Pages