ផ្លូវបេតុងអាមេប្រវែង ៣៥៣០ម៉ែត្រ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ និងព្រែករាំង១ សង្កាត់កំពង់សំណាញ់ ត្រូវបានបេីកការដ្ឋានជួសជុល - BNP

Breaking

Friday, November 4, 2022

ផ្លូវបេតុងអាមេប្រវែង ៣៥៣០ម៉ែត្រ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ និងព្រែករាំង១ សង្កាត់កំពង់សំណាញ់ ត្រូវបានបេីកការដ្ឋានជួសជុល

ខេត្តកណ្តាល៖  ផ្លូវបេតុងអាមេប្រវែង  ៣.៥៣០ម៉ែត្រ ទទឹង ៩ម៉ែត្រ កម្រាស់ ០.២ម៉ែត្រ ដាក់លូរំដោះទឹក ៣.៧០០ម៉ែត្រ មុខកាត់ ០.៨ម៉ែត្រ និងដាក់អណ្តូងលូចំនួន ៦០កន្លែង  ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ  និងព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ត្រូវបានបេីកការដ្ឋានជួសជុល និងសាងសង់ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីបំពេញសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដណើរទៅមកបានងាយស្រួលក្នុងជីវភាពប្រចាំថ្ងៃ ផ្លូវនេះគឺជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងចំណោមផ្លូវបេតុង ជាច្រើន ផ្សេងទៀត ដែលជាចំណងដៃផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងក្រុងតាខ្មៅទាំងមូល។     


មានប្រសាសន៍សំណេះសំណាល ក្នុងពិធីនេះ ឯកឧត្តម​ គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ការបើកការដ្ឋានសាងសង់នាពេលនេះ គឺបានបង្ហាញជាថ្មី នូវភាពរីកចំរើនរបស់ប្រទេសជាតិ ពី១ថ្ងៃទៅ១ថ្ងៃ និងកាន់តែផ្តល់នូវជំនឿជឿជាក់ទ្វេរឡើងរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ទៅលើការដឹកនាំប្រកប ដោយកិត្តិបណ្ឌិត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ។


ឯកឧត្តមបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ  តាមរយៈការកសាងនូវសមិទ្ធផលនានា មានដូចជា ព្រះវិហារ សាលារៀន បានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន និងសំណង់ផ្សេងៗទៀត ជាច្រើននៅទូទាំងប្រទេស ។ នេះសបញ្ជាក់ឲ្យឃើញថា ប្រទេសជាតិកំពុងតែមានការរីកចំរើនយ៉ងពិតប្រាកដ ពិសេសគឺប្រទេសជាតិកំពុងបានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច តេជោ ជាប្រមុខ ។

      

ឯកឧត្តមអភិបាលខេត្ត បានឡើកឡើងថា ការសាងសង់ផ្លូវនេះគឺក្នុងគោលបំណងដើម្បី ឆ្លើយតបនូវដំរូវការចាំបាច់របស់ប្រជាពលរដ្ឋ ដោយបច្ចុប្បន្ន ចរាចរមានការកើនឡើងយ៉ាងគំហុស ព្រមទាំងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងលើកនូវសោភ័ណភាពផ្លូវមានភាពសមរម្យមផងដែរ។   


ឯកឧត្ដមបានជំរុញឱ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិក្នុងការសាងសង់ ត្រូវយកចិត្តទុកដាក់ធ្វើការសាងសង់ផ្លូវចាក់បេតុង ត្រូវធានាបាននូវគុណភាពប្រើប្រាស់  តាមស្តង់ដា ពិសេសត្រូវដាក់ប្រព័ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ។  ឯកឧត្ដមក៏បានសំណូមពរ និងការអាព្យាស្រ័យចំពោះប្រជាពលរដ្ឋមានលំនៅដ្ឋាននៅតាមដងផ្លូវនេះ នៅពេលការស្ថាបនាផ្លូវ តែងមានការប៉ះពាល់ ម៉្យាងទៀតសូមអាជ្ញាធរ និងប្រជាជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ថែទាំផ្លូវនេះ អោយមានសោភ័ណភាព ប្រើប្រាស់បានយូអង្វែង។











 

No comments:

Post a Comment

Pages