យុវជន២នាក់ ត្រូវក្រុមជនសង្ស័យជិះម៉ូតូ ២គ្រឿង ធ្វើសកម្មភាពធាក់ប្លន់ទូរសព្ទ និងខ្សែដៃ បានសម្រេច បង្កការភ្ញាក់ផ្អើល - BNP

Breaking

Thursday, November 3, 2022

យុវជន២នាក់ ត្រូវក្រុមជនសង្ស័យជិះម៉ូតូ ២គ្រឿង ធ្វើសកម្មភាពធាក់ប្លន់ទូរសព្ទ និងខ្សែដៃ បានសម្រេច បង្កការភ្ញាក់ផ្អើល

ភ្នំពេញ: ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីជនសង្ស័យមួយក្រុមជិះម៉ូតូ ២គ្រឿង ធ្វើសកម្មភាពធាក់ប្លន់បានទូរសព្ទដៃ និងខ្សែដៃបានសម្រេច បង្កការភ្ញាក់ផ្អើល ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


មុនពេលកើតហេតុជនរងគ្រោះទាំង ២នាក់ បានបើកម៉ូតូមួយគ្រឿងម៉ាក ឌ្រីមសង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JB-1167 ឌុបគ្នាចេញពីម្ដុំបឹងសាឡាង ទៅលេងផ្ទះបងប្អូននៅម្ដុំផ្លូវវេងស្រេង។ លុះធ្វើដំណើរដល់ផ្លូវបេតុងមួយកន្លែងគ្មានលេខ ក៏មានជនសង្ស័យ ៤នាក់ជិះម៉ូតូ ២ គ្រឿងមិនចាំម៉ាក មកធាក់ម៉ូតូឲ្យដួលបំណងប្លន់យកម៉ូតូ ពេលនោះក្រុមជនសង្ស័យដណ្ដើមយកបានទូរស័ព្ទមួយគ្រឿងម៉ាក oppo និងខ្សែដៃផ្លាកទីនមួយខ្សែ រួចជិះម៉ូតូរត់គេចខ្លួនទៅបាត់។


ជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្ដឹងទេ គ្រាន់តែសំណូមពរឲ្យសមត្ថកិច្ច ជួយល្បាតក្នុងមូលដ្ឋាននេះផង ដើម្បីការពារជនរងគ្រោះ ពីជនសង្ស័យធាក់ប្លន់ដូចហេតុការណ៍នេះ ។


 

No comments:

Post a Comment

Pages