ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន ដល់គេហដ្ឋាន - BNP

Breaking

Wednesday, November 2, 2022

ឯកឧត្តម ចាយ បូរិន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន ដល់គេហដ្ឋាន

ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈ

កម្មាធិការ​កណ្តាល​គណបក្សប្រជាជន​កម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី  បានដឹកនាំ សមាជិក សមាជិកា ផ្នែកឃោសនាអប់រំ អញ្ជើញសួរសុខទុក្ខឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងការពារជាតិ នៅគេហដ្ឋាន នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ ។


ឯកឧត្តមប្រធានប្រតិភូ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រី ប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ រួមជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន និងក្រុមគ្រួសារ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន បានថ្លែងនូវអំណរគុណនិងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា  សៅ ទី ហេងសំរិន សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ជាពិសេស ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ចាស់ព្រឹទ្ធាចារ្យ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់សាសនា ឬនិន្នាការនយោបាយឡើយ ស័កិ្កសមជាអ្នកបន្តវេន ពោរពេញដោយគុណធម៌ សមត្ថភាព ចំណេះដឹង ជាទំពំាងស្នងឫស្សីរបស់គណបក្ស និងប្រទេសជាតិនាពេលអនាគត ។


ឯកឧត្តមប្រធានប្រតិភូបានលើកឡើងថា យុវជនជំនាន់ក្រោយ តែងចងចាំជានិច្ចនូវអត្ថន័យដ៏ធំធេង នៃជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលយុវជនជំនាន់មុនក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជាដ៏បរិសុទ្ធ និងមានភាពស្មោះត្រង់ទៅនិងគោលបំណង និងឧត្តមគតិរបស់គណបក្ស បានក្រោកឈរឡើងធ្វើការតស៊ូ ផ្តួលរំលំរបប ប៉ុល ពត។


ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន ដែលបានចូលរួមបម្រើកងទ័ពដើម្បីបុព្វហេតុរំដោះប្រជាជនឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងចូលរួមការពារនិងអភិវឌ្ឍប្រទេសជាតិដោយជោគជ័យក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ។


ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន បានរៀបរាប់ពីប្រវត្តិការងារថា៖ បានចូលទៅប្រទេសវៀតណាម នៅដើមឆ្នាំ១៩៧៨ បានចូលរួមជាមួយកម្លាំងកងទ័ពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅខែឧសភា ឆ្នាំ១៩៧៨ ចូលរួមកម្លាំងចលនាតស៊ូរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ព្រមទាំងចូលរួមជាមួយកងកម្លាំងតស៊ូចលនារំដោះជាតិផ្សេងៗទៀត បានវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ 


ហើយត្រូវបានក្រសួងមហាផ្ទៃ ក្រសួងការពារប្រទេស និងរដ្ឋាភិបាលផ្តល់តួនាទីជាបន្តបន្ទាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចជា៖ អនុប្រធានគណៈកម្មាធិការប្រជាជនបដិវត្តខេត្តបាត់ដំបង ជាប្រធានយោធាខេត្តបាត់ដំបង ជាស្នងការទាក់ទងការបរទេស ក្រសួងការពារប្រទេស ជានាយកសាលាបណ្តុះបណ្តាលនាយទាហានជាន់ខ្ពស់ឬស្សីកែវ ជាបញ្ជាការភូមិភាគទី៥ បញ្ជាការភូមិភាគទី៣ បញ្ជាការភូមិភាគពិសេស ជាប្រតិបត្តិករ អនុវត្តនយោបាយ​ឈ្នះ​ឈ្នះរបស់សម្តចតេជោ ហ៊ុន សែន ជារដ្ឋលេខាធិការក្រសួងការពារជាតិ ។


ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់ឯកឧត្តមនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន និងជូនពរដល់ ឯកឧត្តមនាយឧត្តមសេនីយ៍មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ។


ឯកឧត្តមនាយឧត្តមសេនីយ៍ក៏បានជូនពរដល់គណៈប្រតិភូតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងសូមជូនពរដល់គណបក្សប្រជាជនកម្ពុជាយើង ទទួលបានជ័យជម្នះ ជារៀងរហូត ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាទី៧ ឆ្នាំ២០២៣ ខាងមុខនេះ  ព្រមទាំងសូមជូនពរដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ មានសុខភាពល្អ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។








 

No comments:

Post a Comment

Pages