ក្មេងប្រុសម្នាក់ ស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីជិះកង់បត់ឆ្លងផ្លូវ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ - BNP

Breaking

Saturday, November 26, 2022

ក្មេងប្រុសម្នាក់ ស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពីជិះកង់បត់ឆ្លងផ្លូវ ត្រូវរថយន្តមិនស្គាល់ម៉ាក បុកពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ

ខេត្តស្វាយរៀង ៖    ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី២៤ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល។


ក្មេងរងគ្រោះមានឈ្មោះ រឿន សុធារ៉ា   អាយុ៨ឆ្នាំ រស់នៅ ភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ។

    ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ព្រោះបន្ទាប់ពីឃើញសភាពការណ៍មិនស្រួលបានបើករថយន្តគេចខ្លួនពីកន្លែងកើតហេតុភ្លាមៗបាត់ស្រមោលតែម្ដង។


មុនកើតហេតុគេឃើញក្មេងប្រុសម្នាក់បានជិះកង់មួយគ្រឿងនៅចំណុចលើផ្លូវជាតិលេខ១៣ ហើយក៏បានបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ខណៈនោះស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមកបុកពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងថ្ងៃត្រង់។

    ក្រោយកើតហេតុក្មេងរងគ្រោះត្រូវបានក្រុមគ្រួសារប្រញាប់ប្រញាល់ដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែដោយរបួសធ្ងន់ពេកបានស្លាប់គួរឱ្យសង្វេគ។  សមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទាំងក្ដុកក្ដួលបំផុត៕



 

No comments:

Post a Comment

Pages