ល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រី កំពុងតែបើកដំណើរការបានយ៉ាងរលូន ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ - BNP

Breaking

Thursday, November 24, 2022

ល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រី កំពុងតែបើកដំណើរការបានយ៉ាងរលូន ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤

ទីតាំងបនល្បែងស៊ីសងខុសច្បាប់ ប្រភេទហ្គេមបាញ់ត្រី កំពុងតែបើកដំណើរការបានយ៉ាងរលូន ដោយគ្មានការរំខានដល់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធតាមមូលដ្ឋាន ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា ទីតាំងបនល្បែងស៊ីសង ប្រភេទហ្គេមបាញ់ត្រី នៅក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ កំពុងបើកលេងយ៉ាងអនាធិបតេយ្យជាទីបំផុត ក្នុងនោះអាជ្ញាធរនិងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ដូចជារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ទូទាំងប្រទេស។


ករណីខាងលើនេះលោក យិន សាន្ត អធិការខណ្ឌចំការមន និងលោកគៀន ល័ក្ស អភិបាលខណ្ឌចំការមន ហាក់បីដូចជារក្សាភាពស្ងៀមស្ងាត់មិនមានវិធានការបង្ក្រាបទប់ស្កាត់ទាល់តែសោះ ហាក់ដូចជាមានការលាក់បាំងខ្លាំងណាស់ ឬមួយក៏ខ្លាចបារមីម្ចាស់ទីតាំង។


ពលរដ្ឋជាច្រើនស្នើសុំដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយ ចាត់វិធានការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះផងទាន៕





 

No comments:

Post a Comment

Pages