កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការ​ជាមួយកម្លាំងជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ធ្វេីការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ សុខឃឿន សុីផាត ​ ពាក់ព័ន្ធករណី​លួចមានស្ថានទម្ងន់ទោស​ - BNP

Breaking

Monday, November 21, 2022

កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការ​ជាមួយកម្លាំងជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ធ្វេីការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ សុខឃឿន សុីផាត ​ ពាក់ព័ន្ធករណី​លួចមានស្ថានទម្ងន់ទោស​

កណ្តាល ៖ ថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលាម៉ោង១៦:៤៥នាទី​ លោកឧ.ត្រី​ ខេង​ ម៉េងឈាង​ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំ​កម្លាំងជំនាញការិយាល័យ សហការ​ជាមួយកម្លាំងជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ធ្វេីការបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យ​ឈ្មោះ​ សុខឃឿន សុីផាត ភេទប្រុស​ អាយុ២១ឆ្នាំ​ ជនជាតិខ្មែរ​ ស្នាក់នៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល​ ពាក់ព័ន្ធករណី​ លួចមានស្ថានទម្ងន់ទោស​ (បណ្តាលអោយ​ជនរងគ្រោះស្លាប់និងកន្លែងកេីតហេតុ​) ចំណែកអ្នកបេីកម៉ូតូឈ្មោះ​ ផា​ សុភ័ណ្ឌ​​ ភេទប្រុស​ អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ​ ជនជាតិខ្មែរ​ ស្នាក់នៅ​ភូមិតាលន់​ ឃុំតាលន់​ ស្រុកស្អាង​ ខេត្តកណ្តាល​ (គេចខ្លួន​)។ 


សំភារៈដកហូត​ ៖ ម៉ូតូចំនួន០១គ្រឿង​ ម៉ាកហុងដាឌ្រី​ C125​ ពណ៌ខ្មៅ ផ្លាកលេខកណ្ដាល 1-AB 6159


គួររំលឹកដែរថា​ កាលពីថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលាម៉ោង​១៦:៣០នាទី​ ជនរងគ្រោះឈ្មោះ ស៊ឹម រស្មី ភេទស្រី​ អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរ​ បានបើកបរម៉ូតូឌុបកូនស្រី​ឈ្មោះ​ អារីកា​ អាយុ០៤ឆ្នាំ​ ជនជាតិខ្មែរ​​ លុះពេលធ្វើដំណើរមកដល់ចំណុចបណ្តោយផ្លូវជាតិលេខ២១ ភូមិដេីមព្រីង​ ឃុំកោះខែល​ ស្រុកស្អាង​ ខេត្តកណ្តាល​ ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានជនសង្ស័យឈ្មោះ ផា សុភណ្ឌ័​ (អ្នកបើកម៉ូតូ) និងឈ្មោះ សុខខឿន សុផាត (ជិះពីក្រោយ​) បានធ្វើសកម្មភាពឆក់កាបូប​ ពីជនរងគ្រោះឈ្មោះ ស៊ឹម រស្មី បណ្ដាលឱ្យដួលម៉ូតូជនរងគ្រោះ​ ហេីយខ្ទាតជនរងគ្រោះឈ្មោះ អារីកា ចូលទៅក្រោមរថយន្តកិនស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង ។​ ក្រោយពីធ្វេីសកម្មភាពរួច​ ជនសង្ស័យ​បានបេីកម៉ូតូគេចខ្លួន​ ។ 


បច្ចុប្បន្ន​ កម្លាំងជំនាញ​ការិយាល័យបានប្រគល់ជនសង្ស័យ​ ជូនកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល​ ដេីម្បី​ចាត់ការតាមនីតិវិធី​ ចំណែកបក្ខពួកឈ្មោះ​ ផា​ សុភ័ណ្ឌ​ កំពុងបន្តធ្វេីការស្រាវជ្រាវ​ ៕





 

No comments:

Post a Comment

Pages