នារីស្រស់ស្អាតម្នាក់ដែលគេដឹងថាជាអ្នកលក់ឡេនិងជាមេទុងទីនដ៏ល្បី ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរថយន្តស៊េរីទំនើបមួយគ្រឿងតម្លៃរាប់សែនដុល្លាររងការខូចខាត ខ្ទេចខ្ទី - BNP

Breaking

Wednesday, November 2, 2022

នារីស្រស់ស្អាតម្នាក់ដែលគេដឹងថាជាអ្នកលក់ឡេនិងជាមេទុងទីនដ៏ល្បី ជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរថយន្តស៊េរីទំនើបមួយគ្រឿងតម្លៃរាប់សែនដុល្លាររងការខូចខាត ខ្ទេចខ្ទី

(ភ្នំពេញ)÷ រថយន្ដសេរីទំនើប BMW របស់នារីអ្នកលក់ឡេនិងជាមេតុងទីនដ៏ល្បីមួយរូប ដែលមហាជនបានស្គាល់ គឺអ្នកនាង ម៉ូលីកា បានបើករថយន្តសេរីទំនើបរបស់ខ្លួន ក្នុងល្បឿនលឿនទាំងបំពានភ្លើងស្តុប ទៅបុក រថយន្ត highlander ពេញទំហឹង បណ្តាលអោយ ខ្ទេចរថយន្តស៊េរីទំនើបខាងមុខយ៉ាងធ្ងន់ធ្ងរ  ករណីនេះកើតឡើងនៅវេលាម៉ោង១២.៣០យប់ឈានចូលថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវស្តុបទេពផន ក្នុងសង្កាត់ទឹកល្អ៣ ខណ្ឌទួលគោក ។ 


មុនពេលកើតហេតុប្រជាពលរដ្ឋក្បែរនោះបានឲ្យដឹងថា គេឃើញរថយន្ដ BMW គ្មានស្លាកលេខជិះលឿនដូចយន្ដហោះចម្បាំងបើកបរដោយនារីម្នាក់ ដែលមហាជននិងអ្នកលេងបណ្តាញសង្គមបានស្គាល់ថា គឺជានារីអ្នកលក់ឡេនិងជាមេតុងទីនដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា គឺអ្នកនាងម៉ូនីកា បានបើករថយន្តសេរីទំនើបរបស់ខ្លួនទាំងបំពានភ្លើងស្តុប ទៅបុកគ្នាយ៉ាងពេញទំហឹងជាមួយរថយន្ដសាមញ្ញហាយលែនដឺពាក់ស្លាកលេខ ភ្នំពេញ 2AJ 1503 បណ្ដាលឱ្យខូចខាតយ៉ាងដំណាំ ផ្អើលអស់អ្នកដំណើរ ហ្នឹងអ្នកលក់មីឆាក្បែរនោះទៀតផង។


ហេតុការណ៍នេះដែលមិនបណ្ដាលឲ្យមាននរណាម្នាក់រងរបួសនោះឡើយ ក្រោយកើតហេតុ នារីអ្នកបើករថយន្ដសេរីទំនើបរូបនេះក៏បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង ដោយបន្សល់ទុកត្រឹមរថយន្ដសេរីទំនើប BMW ដែលគ្មានផ្លាកលេខ និងរថយន្ត highlander នៅទីតាំងកន្លែងកើតហេតុ  ហើយសម្ថតិកិច្ចក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុដើម្បីវាស់វែង និងធ្វើការបន្ដតាមនិតិវិធីច្បាប់ផងដែរ។











 

No comments:

Post a Comment

Pages