លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តការងារប្រចាំខែតុលា........ - BNP

Breaking

Tuesday, November 1, 2022

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តការងារប្រចាំខែតុលា........

កំពត៖  នៅព្រឹកថ្ងៃអង្គារ ខែកក្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលា ម៉ោង៨ : ០០នាទី នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពត។ បានបើកកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារខែបន្ត។ កិច្ចប្រជុំនេះបានប្រព្រត្តិធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងមានការអញ្ជើញចូលរួមពីអស់លោក លោកស្រីជាស្នងការរងទទួលការងារនៅតាមបណ្តាផែនជំនាញនិមួយៗព្រមទាំងលោកនាយ នាយរងការិយាល័យជំនាញ លោកមេបញ្ជាការវរ: សេនាតូចការពារព្រំដែនគោកលេខ៦០១ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកនាយប៉ុស្តិ៍រដ្នបាលទាំង៩៣ ឃុំ/សង្កាត់ បានចូលរួមសរុបចំនួន ២១៦នាក់ ស្រីចំនួន ២នាក់។

-ជាកិច្ចចាប់ផ្តើមបើកកិច្ចប្រជុំអ្នក ចាត់តាំងកម្មវិធី បានជម្រាបជូននូវរបៀបវារៈរួចមក លោកវរសេនីយ៍ទោ ដាន វុត្ថា ស្នងការរងផែនការងារសេនាធិការ បានអានរបាយការណ៍ស្តីពីកិច្ចប្រជុំត្រួតពិនិត្យលទ្ឋផលការងារប្រចាំខែតុលា និងលើកទិសដៅអនុវត្តបន្តនាខែខាងមុខ និងអានផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីប្រណាំងទូក ( ០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២២) ។បន្ទាប់មកលោកអធិការទាំង៩ ក្រុង/ស្រុក, លោកស្នងការរងទទួលផែនការងារ និងលោក នាយការិយាល័យជំនាញ បានឡើងធ្វើបទអន្តរាគមន៍ ជុំវិញបទពិសោធន៍អនុវត្តន៍ការងារកន្លងមក និងដាក់ចេញផែនការអនុវត្តខែបន្ត។ ដោយឡែកលោកឧត្តមសេនីយ៍ត្រី ងឹម វ៉េត ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់សាធារណៈ បានចូលរួមមតិលើកឡើង ពាក់ព័ន្ធពិធីប្រណាំងទូកនៅថ្ងៃទី ៦-៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជុំវិញការបិទផ្លូវត្រៀមសម្រួលចរាចរណ៍ពេលកកស្ទះ ដែលមាន៣ គោលដៅធំៗ ត្រូវប្រើប្រាស់កម្លាំងសរុបចំនួន៧៤៩ នាក់ ស្រីចំនួន ៦នាក់ (កម្លាំងនគរបាលខេត្ដ ចំនួន៣៦៧នាក់ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង/ស្រុកចំនួន ៣៨២នាក់)។

  ដើម្បីរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជុំវិញបរិវេណកន្លែងប្រារព្ធពិធីប្រណាំងទូក។

-ក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តបានបញ្ជាក់បន្ថែម លើផែនការការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងបរិវេណកន្លែងប្រារព្ធពិធីប្រណាំងទូក។ និងមានប្រសាសន៍ផ្តោតយ៉ាងសំខាន់ទៅលើការងារជំនាញនៅតាមបណ្តាផែននិមួយៗ ដែលទទួលគ្រប់គ្រងលើការងាររបស់ខ្លួនជាពិសេសអធិការនគរបាលក្រុង/ស្រុកទាំង៩ និងប៉ុស្តិ៍នគរបាលទាំង៩៣  យកចិត្តទុកដាក់ក្នុងការបង្រ្កាប បទល្មើស នានាដែលបានកើតឡើងក្នុងមូលដ្ឋានត្រូវដំឡើងនូវបញ្ជីឈ្មោះមុខសញ្ញាក្មេងទំនើងបងធំ បងតូចអោយបានច្បាស់លាស់នៅតាមបណ្តាអធិការក្រុង/ស្រុកទាំង៩ និងនៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្នបាលទាំង ៩៣ឃុំ /សង្កាត់ ជាពិសេសផ្តោតសំខាន់ទៅលើការងារជំនាញព្រហ្មទណ្ឌ។ មិនតែប៉ុណ្ណោះលោក ឧត្តមសេនីយ៍ទោស្នងការ បានជំរុញទៅលើការងារផ្តល់អត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្នអោយបានទាំងអស់គ្នានៅតាមបណ្តាឃុំ/សង្កាត់ និងខិតខំយកចិត្តទុកដាក់ ទៅលើការងារសន្តិសុខហើយត្រូវគ្រប់គ្រងអោយបានច្បាស់លាស់រាល់ការស្នាក់នៅរបស់ជនបរទេស នៅតាមបណ្តាក្រុមហ៊ុននានា អោយបានច្បាស់លាស់។







 

No comments:

Post a Comment

Pages